Friday, April 9, 2010

មនុស្សក្រៅបេះដូង


ផលិតកម្ម​ព្រះវិហារ
ច្រៀងដោយ​ ខេមរា

១. គ្មានតម្លៃទេមនុស្សក្រៅបេះដូង គ្រាន់តែបានឃើញអូន នៅពេលដែលចិត្តនឹកដល់ ធ្វើល្អយ៉ាងណា មេសមេមិនដែលនឹងយល់ បងគ្មានលុយមិនដល់ ទើបអូនឥតប្រណី។
២. គ្មានតម្លៃទេមនុស្សក្រៅបេះដូង ស្នេហ៍បងគ្រាដំបូង នួនល្អងមិនប្រាថ្នា អូនធ្វើមិនឃើញ មិនយល់គ្មានក្តីមេត្តា ក្នុងចិត្តស្រលាញ់ជីវា តែប្រែជាមើលមិនឃើញ។
៣. ជាជម្រើសដែលគេស្អប់ខ្ពើម មនុស្សក្រៅបេះដូង គ្មានអ្នកមកបារម្ភ តើមានន័យអ្វីដូចស្រីអូនធ្លាប់ប្រាប់បង ក្នុងចិត្តសែនសៅហ្មង ព្រោះបងជាអ្នកក្រក្រី។
៤.គ្មានតម្លៃទេមនុស្សក្រៅបេះដូង ស្នេហ៍បងខកបំបណង នួនល្អងអូនមានគូរថ្មី សូមអោយបានសុខ ព្រោះបងក្រគ្មានតម្លៃ សូមជូនពរកែវពិសី ព្រោះបងមនុស្សក្រៅបេះដូង។[endtext]

No comments:

Post a Comment