Wednesday, October 30, 2013

ស្តាយជំនូនជូនម៉ែទៅស្តី

កាលបងទៅរៀន ចិត្តអូនរន្ធត់
ពៅផ្ញើរ សំបុត្រ នឹកបងស្ទើរ
ផុត ជីវិតទៅហើយ
រៀបរាប់ ពាក្យពេចន៏ កុំបំភ្លេចឡើយ
ស្រីមុំអូនអើយ
ថាចិត្តអូនព្រួយ យំសែនស្រណោះ
ម្តាយអូន ឬស្យា ប្រហារ ចិត្តបង
វាយដំ បង្ខាំង រារាំង រូបអូន
ឥតមានសណ្តោស
អាវបងទិញអោយ
គាត់ហែកចោលអស់
ព្រោះចង់សាងឈ្មោះ
អូនអោយ ពិរោះ ខ្ពស់ដូចគីរី

ស្តាយណាស់ ជំនូន ជូនម៉ែទៅស្តី
ស្តាយម្ហូប ចំណី ម្តាយអូន ជាន់ឈ្លី
បងខ្មាស់គេណាស់ អ្នកភូមិប៉ាហ៊ី
មួយលើកជាពីរ ចូលស្តី ដណ្តឹង
ម្តាយអូន ពុំអោយ
ប៉ាហ៊ី ប៉ៃលិន កណ្តៀង ត្បូងឆាំង
បងឈប់រារាំង
ប្រឆាំង គ្រួសារ និងអូនទៀតហើយ
អូននៅឲ្យសុខ សុខលុះដល់ត្រើយ
យើងអស់កម្មហើយ
សង្សារខ្ញុំអើយ រកត្រើយរៀងខ្លួន

Thursday, October 17, 2013

ផ្ញើសារបេះដូង

ដងសន្ទូច អូនអង្គុយស្ទូចហ្វូងត្រី
បងគន់លួចកួចរំពៃ
សម្រស់ចរណៃស្រស់ស្រទន់
បងឃ្វាលក្របី
សំណាងជួបថ្លៃស្រីមានមន្ត
ឲ្យបេះដូង អារម្មណ៍ធីងធោង
ជួបស្នេហ៍ដំបូង ញ័រសព្វកាយ

ដូចភ្លៀងជន លិចស្រែលិចភូមិម៉ុមអឺយ
សូរងំហ៊ីងយំឆ្លងឆ្លើយ
សន្ទូងដង្ហោយភ្លៀងប្រណី
ក្លិនផ្កាស្រុកស្រែ
ដូចមាសមេសែនប្រពៃ
ដុះពីភក់តែឈ្មោះថ្លាថ្លៃ
ឬកពាចរណៃដូចស្រីសួគ៌ា

អូន...អឺយសូមឆ្លើយនឹងប្រុសម្នាក់នេះ
ដែលលួចស្នេហ៍ពៅឆវី
ពឹងព្រះពាយ និយាយសាសង..
ថា ចិត្តរៀមពិតស្នេហ៍ពេញបេះដូង
ប្រាប់ស្រីយល់ផង
ដឹងទេនួនល្អង
បងលួចស្នេហ៍

សារបេះដូងផ្ញើតាក្ដាមខ្ចងឆ្លងទៅ
សូមបើកទ្វារបេះដូងពៅ
ស្នេហ៍ប្រុលខ្លៅជ្រៅណាស់ស្ងួន
មែនបងស្មោះពិត
គ្មានចិត្តនឹងក្បត់នឹមនួន
ក្រមែនពិតតែចិត្តខ្លួន
ត្រូវត្រង់ក្បួនអូនស្នេហ៍មិនខុស

>>>>>>> ភ្លេង

អូន...អឺយសូមឆ្លើយនឹងប្រុសម្នាក់នេះ
ដែលលួចស្នេហ៍ពៅឆវី
ពឹងព្រះពាយ និយាយសាសង..
ថា ចិត្តរៀមពិតស្នេហ៍ពេញបេះដូង
ប្រាប់ស្រីយល់ផង
ដឹងទេនួនល្អង
បងលួចស្នេហ៍

សារបេះដូងផ្ញើតាក្ដាមខ្ចងឆ្លងទៅ
សូមបើកទ្វារបេះដូងពៅ
ស្នេហ៍ប្រុលខ្លៅជ្រៅណាស់ស្ងួន
មែនបងស្មោះពិត
គ្មានចិត្តនឹងក្បត់នឹមនួន
ក្រមែនពិតតែចិត្តខ្លួន
ត្រូវត្រង់ក្បួនអូនស្នេហ៍មិនខុស៕

Wednesday, October 16, 2013

ស្នេហ៍លើពសុធា

ស្នេហ៍លើពសុធា
----------------------
១. ចិត្តបងសព្វថ្ងៃដែលស្រលាញ់អូន ដូចទូកនឹងក្បូនសណ្តូនតាមគ្នា ស្រលាញ់ ស្រលាញ់ គ្រប់ពេលវេលា មិនអាចបែកគ្នាមួយគ្រាបានឡើយ។
២. ចិត្តអូនសព្វថ្ងៃដែលស្រលាញ់បង អូនដូចខ្នើយគង បងដូចខ្នើយកើយ ស្រលាញ់ ស្រលាញ់ ឥតកោះឥតត្រើយ ភ្លេចមិនបានឡើយក្នុងមួយជាតិនេះ។
៣. យើងធ្លាប់កម្សត់កម្ររនឹងគ្នា លើផែនពសុធាមិនដែលប្រទះ រឿងយើងកម្សត់ជាងគេទាំងអស់ បងសែនស្រណោះអស់មួយជីវិត ហ៊ឺ...
៤. មានតែបងមួយជួយអូនអោយរស់ យល់រឿងកេរ្តិ៍ឈ្មោះយល់អស់ការពិត បងស្រលាញ់ណាស់ហើយសែនអាណិត អស់មួយជីវិតពិតស្នេហ៍តែពៅ។

Tuesday, October 8, 2013

ទូកត្នោតបងមួយ

Ⅰ ; ទូកត្នោតតូចមួយ ឪឱ្យដាក់បង
ដាក់រួចអុំឆ្លងទៅ កោះជ័យទ័ត
ទូកត្នោតតូចមួយ ឪឱ្យដាក់បង
ដាក់រួចអុំឆ្លង ទៅកោះជ័យទ័ត
អូនអុំគេចបង បងខំអុំស្កាត់
ដល់កោះត្រែងស្ងាត់ អូនពួនក្នុងស្មៅ
ឡាៗ...ឡាៗ...
ឡាៗ...ឡាៗ...
Ⅱ ; ម្លប់ដើមច្រកែង បងតែងកំណាព្យ
បងឈ្មោះជាចាប អូនឈ្មោះស្រីខ្មៅ
ម្លប់ដើមច្រកែង បងតែងកំណាព្យ
បងឈ្មោះជាចាប អូនឈ្មោះស្រីខ្មៅ
ចាបហ្វូងអូនដេញ ទុំដើមក្របៅ
ចាបណាស្រីហៅ ចាបនៅរៀងអាយ
ឡាៗ...ឡាៗ...
ឡាៗ...ឡាៗ...
Ⅲ ; អូនជាបុប្ផានា កោះជ័យទ័ត
ជាចាបកម្សត់នៅ កោះគ្របបាយ
អូនជាបុប្ផានា កោះជ័យទ័ត
ជាចាបកម្សត់នៅ កោះគ្របបាយ
រូបបងកម្លោះ អូននៅមេម៉ាយ
ខ្មៅអើយកុំស្ដាយ ឆ្លងព្រែកពីរនាក់
ឡាៗ...ឡាៗ...
ឡាៗ...ឡាៗ...
Ⅳ ; ឱ!ព្រែកជើងគោ បងពរស្រីខ្មៅ
ហែលឆ្លងទឹកជ្រៅ រហូតទឹករាក់
ឱ!ព្រែកជើងគោ បងពរស្រីខ្មៅ
ហែលឆ្លងទឹកជ្រៅ រហូតទឹករាក់
សារាយរុំជើង បងប្រឹងត្រធាក់
បើអូនខ្លាចធ្លាក់ អូនឱប កបង
ឡាៗ...ឡាៗ...
ឡាៗ...ឡាៗ...

Sunday, October 6, 2013

ចំរៀងទុំទាវ


ទាវអើយស្រីទាវ
១. (ប) ទាវអើយស្រីទាវបងនាវទុកជាគូរគាប់ ហត្ថាបងធ្លាប់ផ្គាប់ផ្គុនចិត្តថ្លៃ ជញ្ជាំងបងចាក់រកភ័ក្រតែទាវ ទេថ្លៃ បើមិនប្រណីគ្មានថ្ងៃហើយទេ។
២. (ស) ប្រុសអីប្រុសព្រើលចាំមើលបំណាំ តែស្រី ប៉ុន្តែអប្រិស ខុសពីប្រុសគេ ធ្វើមិនសម្រេចម៉ែផ្តាច់ចិត្តបងពីស្នេហ៍​ តិចលោខ្មាស់គេពេញស្រុកត្បូងឃ្មុំ។
៣. (ប) ផាហ៊ុមនេះហើយដែលជាបន្ទាល់ (ស) ខ្ញុំបូជាសល់ព្រះធម៌ឧត្តម (ប) ជាខ្សែមង្គលតម្កល់ចិត្តមុំ (ស) ម្តេចប្រុសច្រឡំថាជារឿងស្នេហ៍។
៤. (ស) កោតតែហ៊ានថ្លែង ឥតក្រែងរអាចល់ចិត្ត នាំកើតវិបត្តិតិចលោខ្មាស់គេ (ប) បើមិនបានអូនស្រីស្ងួនជាគូរបុព្វេ រៀមមិនរស់ទេនៅក្នុងជាតិនេះ។
[endtext]

តូចតន់មាសបង

តូចតន់មាសបង
(ប) តូចតន់មាសបង ទងវងស្រស់ម៉្លេះ
ទ្រូងបងស្ទើប្រេះ ព្រោះសម្ផស្សស្រី
ស្រយុតស្រយង់ បាត់បង់ស្មារតី
ដូចកូនបក្សី ត្រូវសរព្រានប្រហារ
ល្អទាំងឫកពា មាយាទឥតល្អៀង
ពិរោះសំនៀង ដូចសារិកា
បែរភក្រ្តមកអូន បងសូមស្នេហា
តើកែវកន្និដ្ឋា ព្រមស្នេហ៍ប្រុសបងទេ
(ស) ថយចេញឱ្យឆាប់ កុំមកផ្លែផ្កា
ប្រយ័ត្នខ្ញុំថា ឱ្យបងខ្មាស់គេ
ចែចង់តាមផ្លូវ ខ្ញុំមិនព្រមស្នេហ៍
ខ្ញុំមានឪម៉ែ គ្រប់គ្រងរក្សា
បើចង់ស្នេហា ដណ្តឹងការតាមផ្លូវច្បាប់
ស្តាប់បានឬនៅ សូមពៅកុំខឹង
(ប) គ្រាន់តែប៉ុណ្ណឹង បងសូមត្រងត្រាប់
(រួម) យើងស្មោះនឹងគ្នាលុះជីវិតស្លាប់
រស់ជាគូគាប់ គ្រប់ៗជាតិទៅអើយ
ភ្លេង
(ស) ថយចេញឱ្យឆាប់ កុំមកផ្លែផ្កា
ប្រយ័ត្នខ្ញុំថា ឱ្យបងខ្មាស់គេ
ចែចង់តាមផ្លូវ ខ្ញុំមិនព្រមស្នេហ៍
ខ្ញុំមានឪម៉ែ គ្រប់គ្រងរក្សា
បើចង់ស្នេហា ដណ្តឹងការតាមផ្លូវច្បាប់
ស្តាប់បានឬនៅ សូមពៅកុំខឹង
(ប) គ្រាន់តែប៉ុណ្ណឹង បងសូមត្រងត្រាប់
(រួម) យើងស្មោះនឹងគ្នាលុះជីវិតស្លាប់
រស់ជាគូគាប់ គ្រប់ៗជាតិទៅអើយ

Saturday, October 5, 2013

ទ្រព្យគាប់ចិន្តា

I. បើសិនអូនអោយរបស់អ្វីមួយប្រគល់មកបង
ស្រស់ពៅនួនល្អងបងក៏ទទួលត្រឹមមួយប៉ុននោះ
ទោះអូនអោយច្រើនស្ទើតែរាប់មិនអស់
បងក៏ទទួលដោយស្មោះ តែបងយក ត្រឹមមួយ
ប៉ុណ្ណោះជាទ្រព្យគាប់ចិន្ដា ប្រចាំជីវិត
ស្លាប់រស់មិនគិតរក្សាឲគង់ គឺជាស្នេហា​​​
ដែលអូនប្រគល់ទុកឲប្រុសបង​​​​​

II. អ្វីក្រៅពីនោះដែលពៅស្រីស្រស់
ឲប្រុសបងដែរពេញចិត្តទាំងអស់
ឥតខ្វះទេស្នេហ៍ធ្លាប់ថែត្រកង
ទោះនៅពេលអូនឃ្លាតកាយឆ្ញាយពីបង
ច្រើនថ្ងៃច្រើនខែកន្លង បងក៏នៅ
តែចាំនួនល្អងឥតប្រែក្រឡាស់
ផ្លាស់ពីស្នេហ៍ ស្នេហ៍យើងទេអូន
រឿងរ៉ាវអភ័ព្វបណ្ដែតចោលតាមក្បូន
ចោលទៅឲឆ្ងាយ រ៉ាយរ៉ាប់ជាថ្មីរឿងស្រី
នឹងបង​​​​

III. អ្វីក្រៅពីនោះដែលពៅស្រីស្រស់
ឲប្រុសបងដែរពេញចិត្តទាំងអស់
ឥតខ្វះទេស្នេហ៍ធ្លាប់ថែត្រកង
ទោះនៅពេលអូនឃ្លាតកាយឆ្ញាយពីបង
ច្រើនថ្ងៃច្រើនខែកន្លង បងក៏នៅ
តែចាំនួនល្អងឥតប្រែក្រឡាស់
ផ្លាស់ពីស្នេហ៍ ស្នេហ៍យើងទេអូន
រឿងរ៉ាវអភ័ព្វបណ្ដែតចោលតាមក្បូន
ចោលទៅឲឆ្ងាយ រ៉ាយរ៉ាប់ជាថ្មីរឿងស្រី
នឹងបង​​​​

នឹកណាស់នួនល្អង

នឹកណាស់ នួនល្អងចិត្តប៉ងជួបអូន
គ្រាន់បានជាក្បូន សណ្ដោងសណ្ដូន
មាសស្ងួនវរលក្ខណ៍
នាងល្អលើសលប់ ល្អគ្រប់ឱ្យចាប់ចិត្តស្ម័គ្រ
បើសិនមិនបានរួមរ័ក្ស ជាកជាទ្រូងបងឥតល្ហែ

នឹកណាស់ស្រីល្អ ទោះក្រយ៉ាងណា
ក្ដីស្ម័គ្រក្ដីមេត្តា
ជឿចុះជីវ៉ាបងឥតកែប្រែ
ភត្រាស្រពោន ក៏អូននៅល្អលើសគេ
រាល់ពេលនឹកតែមាសមេ
ទ្រូងព្រួយគ្មានល្ហែ ព្រោះស្នេហ៍ញំញី

ឬ!មួយអូនព្រួយ ព្រួយព្រោះនឹកបង
វាចាប្រាប់ផង ឯចិត្តរៀមប៉ងជួយចម្លងស្នេហ៍
ជួយរំលែកទុក្ខ បានសុខទាំងទ្វេ
ណាស្នេហ៍បងអើយ

នឹកណាស់អូនអ្ណើយ នឹកហើយនឹកទៀត
រៀមមិនចង់ឃ្លាត ចង់តែនៅបៀត
នេបនិត្យកៀកកើយ បើនឹកបងដែរ
ឆើមស្នេហ៍កែវកុំព្រួយឡើយ
សូមព្រះជាម្ចាស់លោកជួយ
ឱ្យស្នេហ៍តែមួយបានដូច...បំណង....

ចំរៀងមួយម៉ើនអាល័យ

ហ៊ឹម..................ហ៊ឹម............
ហ៊ឹម..................ហ៊ឹម............

១.សំលេងចំរៀងមួយ ម៉ឺនអាល័យ
ចំរៀងច្រៀងថ្មីនឹងក្រោយបង្អស់
ចំរៀងអ្នកក្រថ្ងូរស្តាយស្រណោះ
ស្តាយចិត្តដែលស្មោះ ស្តាយឈ្មោះស្នេហា។
២.ចំរៀងសោកស្តាយក្លាយជាពរជ័យ
ជាចំណងដៃដល់ថ្ងៃរៀបការ
ច្រៀងរាប់ភ្ជាប់រឿង ដែលឥតខ្លឹមសារ
ជារឿងអនិច្ចាស្នេហាប្រួលប្រែ។
R.តែស៊ូកាត់ចិត្ត ទាំងម៉ឺនអាល័យ
ទោះជីវិតក្ស័យ ក៏សុខចិត្តដែរ
តែសូមអោយអូន ប្រកបក្តីស្នេហ៍
កុំអោយបែកបែរដូចស្នេហ៍ប្រុសបង។
ចំរៀងអាល័យក្នុងថ្ងៃបែកគ្នា
ទឹកភ្នែកច្រៀងលាគ្រាធ្លាប់ឆ្លើយយឆ្លង
លារឿងទាំងអស់ លាឈ្មោះអូនបង
លាចិត្តដែលប៉ង ឆ្លងស្ពានជីវិត។
ហ៊ឹម......... ហ៊ឹម..............
ហ៊ឹម..........ហ៊ឹម..............

កំពង់ចាមកំពង់ចិត្ត


I. ពេលបងឃើញអូន នាងចុះងូតទឹក ស្មារតីរៀមភ្លឹក ព្រោះចាញ់សម្រស់ អូនអើយអូនល្អ លើសគេទាំងអស់ បងចង់ស្គាល់ឈ្មោះ តើពីរោះយ៉ាងណា។ II. រាងរាវស្ទាវតូច ដូចកិន្នរី ឆោមឆើតពិសី គន់គាប់់នេត្រា ដំណើរល្វតល្វន់ គន់មានលក្ខិណា រៀមស្លុងចិន្តា ឃើញផ្កាល្អឯក។ R. ឱ!កំពង់ចាម កំពង់ចិត្តអើយ រៀមសូមគៀកកើយ កែវកុំប្រកែក បើអូនប្រកាន់ ទ្រូងបងនឹងបែក កែវកុំប្រកែក ទទួលបងទៅ។ III. បងសូមផ្ញើរប្រាណ នឹងស្ងួនពិសី បងសូមថ្នមបី ស្រស់ស្រីពាលពៅ ព្រលប់អូនគេង ស្តាប់ភ្លេងកើយភ្លៅ បងបំពេពៅ លុះសូន្យសង្ខារ៕ R. ឱ!កំពង់ចាម កំពង់ចិត្តអើយ រៀមសូមគៀកកើយ កែវកុំប្រកែក បើអូនប្រកាន់ ទ្រូងបងនឹងបែក កែវកុំប្រកែក ទទួលបងទៅ។ III. បងសូមផ្ញើរប្រាណ នឹងស្ងួនពិសី បងសូមថ្នមបី ស្រស់ស្រីពាលពៅ ព្រលប់អូនគេង ស្តាប់ភ្លេងកើយភ្លៅ បងបំពេពៅ លុះសូន្យសង្ខារ៕

ចម្បាផ្សាលើ

ឱ!កំពង់ឆ្នាំង ជាស្រុកកំណើត
ចម្ប៉ាល្អឆើត ស្រស់ស្រអែមខ្ចី
ខ្ញុំឃើញតាំងពីមិនទាន់ពេញវ័យ
ដល់អូនដឹងក្តី រូបល្អដាច់គេ
ខ្ញុំដើរច្រើនស្រុក ទោះជិតទោះឆ្ងាយ
ចម្ប៉ារាងអាយ មិនស្នើរអូនទេ
រំដួលជើងភ្នំ តាមមាត់ទន្លេ
មិនអាច លើកទ្វេល្អលើសស្រីបាន
ឱ!លោកយាយទេពនៅអែប ផ្សារក្រោម
ចែចូវ លួងលោមរូបស្រីឱ្យបាន
មានតែយាយទេជាផ្លូវ ជាស្ពាន
កាលណាខ្ញុំបាន ខ្ញុំថ្វាយភ្លេងការ
ចម្ប៉ាផ្សារលើ សូមផ្ញើដួងចិត្ត
ផ្ញើទាំងជីវិត លុះអស់សង្ខារ
ស្រអែមមាសបងកែវកុំ ដោះសា
រូបរួម ស្នេហាជាតិនេះតែមួយ

ទឹកហូរក្រោមស្ពាន

ឱ!ទឹកហូរ ឱ!ទឹកហូរៗក្រោមស្ពាន
ប្រៀបហាក់ដូចដួងវិញ្ញាណបងបាន
ចាកប្រាណចេញទៅ ស្វែងរកគ្រប់ផ្លូវ
ខំស្វែងរកពៅ ស្វែងរកពៅ ស្វែងរកពៅ
គ្រប់ពេលវេលា
ទឹកហូរទៅ ទឹកហូរទៅគ្មានឈប់ឈរ
ដូចចិត្តបងនៅស្មោះសរជានិច្ច
គ្មានភ្លេចមួយគ្រានឹងដួងចន្ទ្រា
សូមផ្ញើវាចា ផ្ញើវាចាតាមគង្គា
ទៅចន្ទ្រាផង
ភ្លេង......
ឱ!ស្ពានអើយទីនេះហើយ ទីនេះហើយ ទីនេះហើយ
ដែលខ្ញុំបាននាំកល្យាណ
កម្សាន្ដម្ដងៗស្ដាប់ទឹកហូរសូរឆ្លើយឆ្លង
ក្រោមស្ពានកម្សត់
ឱ!ទឹកហូរ ឱ!ទឹកហូរៗក្រោមស្ពាន
ប្រៀបហាក់ដូចដួងវិញ្ញាណបងបាន
ចាកប្រាណចេញទៅ ថ្នាក់ថ្នមពាលពៅ
ឲ្យគេងកើយភ្លៅ គេងកើយភ្លៅ គេងកើយភ្លៅ
ក្បែរស្ពានកម្សត់ ក្បែរស្ពានកម្សត់
ក្បែរស្ពានកម្សត់