Saturday, October 5, 2013

ចំរៀងមួយម៉ើនអាល័យ

ហ៊ឹម..................ហ៊ឹម............
ហ៊ឹម..................ហ៊ឹម............

១.សំលេងចំរៀងមួយ ម៉ឺនអាល័យ
ចំរៀងច្រៀងថ្មីនឹងក្រោយបង្អស់
ចំរៀងអ្នកក្រថ្ងូរស្តាយស្រណោះ
ស្តាយចិត្តដែលស្មោះ ស្តាយឈ្មោះស្នេហា។
២.ចំរៀងសោកស្តាយក្លាយជាពរជ័យ
ជាចំណងដៃដល់ថ្ងៃរៀបការ
ច្រៀងរាប់ភ្ជាប់រឿង ដែលឥតខ្លឹមសារ
ជារឿងអនិច្ចាស្នេហាប្រួលប្រែ។
R.តែស៊ូកាត់ចិត្ត ទាំងម៉ឺនអាល័យ
ទោះជីវិតក្ស័យ ក៏សុខចិត្តដែរ
តែសូមអោយអូន ប្រកបក្តីស្នេហ៍
កុំអោយបែកបែរដូចស្នេហ៍ប្រុសបង។
ចំរៀងអាល័យក្នុងថ្ងៃបែកគ្នា
ទឹកភ្នែកច្រៀងលាគ្រាធ្លាប់ឆ្លើយយឆ្លង
លារឿងទាំងអស់ លាឈ្មោះអូនបង
លាចិត្តដែលប៉ង ឆ្លងស្ពានជីវិត។
ហ៊ឹម......... ហ៊ឹម..............
ហ៊ឹម..........ហ៊ឹម..............