Saturday, November 30, 2013

ព្រាត់ទាំងស្រលាញ់


ព្រាត់ទាំងស្រលាញ់ ភ្លេងសុទ្ធ [ Karaoke ] All Khmer Karaoke https://goo.gl/rdUQ3v សូមចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗទៀត សូមអរគុណ Please subscribe for more video and karaoke, Thanks. --- Collections --- Ny Saloeun Collection https://goo.gl/LTYeBa Keo Sarath Collection https://goo.gl/j4ZGSe Samuth fit Sothea Collection https://goo.gl/Q4hX1D Bun Chanthorn Collection https://goo.gl/rr77BB Chhouy Sopheap Collection https://goo.gl/oSmzeh Sin Sisamuth Collection https://goo.gl/M1jvZD Khmer Song Remix https://goo.gl/NR4A4m --- បងព្រាត់ពីអូន ព្រាត់ទាំងស្រលាញ់ ហេីយបងចុះចាញ់ ក្តីស្នេហ៍ដែលបងប្រាថ្នា បេីទ្រាំទៅទៀត ក៏អិតខ្លឹមសារ ក្នុងភពស្នេហា សែនក្តៅ បងព្រាត់ពីអូន ព្រាត់ទាំងទឹកភ្នែក ចំរៀងថ្ងៃស្អែក ក៏នៅមានន័យហ្មងសៅ គេចមិនផុតទេ អន្លង់ស្នេហ៍ជ្រៅ ស្រម៉ៃស្រែកហៅ តែអូន កែវភ្នែកធ្លាប់សម្លឹង ទោះបីខឹង ភក្រ្តមិនដែល ស្រពោន មិននឹក ស្មានថាព្រាត់អូន ជីវិតដូចក្បូនលូន រសាត់គ្មានត្រេីយ ឈ្មោះអូនដូចផ្កា បងបូជាព្រះ បងស្រលាញ់ណាស់ មិនចង់ឃ្លាតពីចិត្តឡេីយ ពេលនេះស្រែកហៅ អិតលឺសូរឆ្លេីយ អស់ហេីយសេចក្តី សង្ឃឹម។ --- http://facebook.com/singkhmer http://www.singkhmer.com khmer song, khmer karaoke, khmer music, khmer old song, khmer Karaoke classic song​ ភ្លេងសុទ្ធ ខារ៉ាអូខេ

វិប្បដិសារី

មានអូនល្អថែមិនបាន
បែរលង់ប្រាណស្រីដទៃ
គេចគេក្បត់រត់រកថ្លៃ
តែបែរជាស្រីរត់គេចពីបង
ពេលនេះបងត្រូវខូចចិត្ត
គិតមិនយល់ពីខ្លួនឯង
សល់តែក្តីទុក្ខចំបែង
ធ្វេីឡេីងមិនក្រែងអោយអូនទឹកភ្នែក
បងសំុទោសអូនសំលាញ់
បងសុំចាញ់អំពេីល្អ
អូនស្នេហ៍បងដោយស្មោះសរ
អូនខំត្រដរថ្នាក់ថ្នមចិត្តបង
បងចង្រៃធ្វេីអោយស្រី
គ្រាំនឹងបងទ្រាំលែងបាន
ធ្វេីអោយស្ងួនរស់ឆ្ងាយប្រាណ
ចុកចាប់ហួសស្មានដោយទង្វេីបង
វិលមកវិញណានួនល្អង
បងអង្វរផ្តាំផ្ញេីរតាមខ្យល់
បងខុសហេីយណានិមល បងស្តាយក្រោយ
ខ្មាសខ្លួនឯងសមមុខហេីយ
ដែលបណ្តោយអោយស្រីឈឺចាប់
ទីបំផុតរស់ដូចស្លាប់ យំស្តាយអូន
បងឯកាព្រោះគ្មានស្ងួន
បងឈឺផ្ទួនហួតហែងបេះដូង
បងរីងរៃឆ្កួតបាត់អូនក្នុងពេលនេះ
អារម្មណ៍ស្ពឹកទ្រូងស្ទេីរប្រេះ
ចាក់ស្រេះដោយវិប្បដិសារី
សូមចរណៃស្ងួនអភ័យនៃគ្រាចុងក្រោយ

ខូចចិត្តទុកមុន

ខូចចិត្តត្បិតស្រលាញ់អូន
ឈឺបេះដូងតែម្នាក់ឯង ឯកា
លួចស្នេហ៍អូនដឹងតាំងពីពេលណា
ទប់ចិត្តមិនហ៊ានវាចាប្រាប់អូន
ខូចចិត្តត្បិតដឹងមិនអាច
អារម្មណ៍ប្រាប់ថាអូនមានគេហើយ
បេះដូងអូនមិនអាចមានបងឡើយ
ម្ចាស់ស្នេហ៍អើយបងគ្មានឡើយសង្ឃឹម
បងមានសិទ្ធត្រឹមលួចស្រលាញ់អូន
ថ្នាក់ថ្មមស្ងួនបងគ្មានសិទ្ធក្បែរឡើយ
បេះដូងអូនមានគេថ្នាក់ថ្មមទៅហើយ
បងមកក្រោយត្រឹមឆ្លើយថាស្រលាញ់
ដឹងទេស្ងួនអារម្មណ៍បងរងចាំ
ចិត្តស្រលាញ់មិនព្រមនឹងបំភ្លេច
អារម្មណ៍ស្នេហ៍ស្មគ្រឈឺចុកចាប់ជានិច្ច
មិនព្រមកិច្ចសុខចិត្តឈឺទុកមុន
បងចាំអូនបើសិនស្ងួនឈប់ស្នេហ៍គេ
បងសុំថែបន្តពីគេម្នាក់នោះ
បងនឹងទ្រាំទោះបេះដូងបងត្រូវធ្លុះ
បងចាំស្រស់លុះអស់ក្តីស្រលាញ់
តែពេលនេះសុំឈឺចាប់ទុកមុនសិន
តាមបងដឹងប្រហែលគេនោះនៅក្បែរ
បងគ្មានសិទិ្ធសារភាពស្រលាញ់អូនទេ
មកក្រោយគេត្រូវចាំមួយគ្រាសិន.......
បងចាំស្នេហ៍អូន......

សន្យាគ្រាមុន

១-🎤 នឹកអូនរហូត
នឹកស្ទើរឆ្កួតហើយជីវ៉ា
សុខទុក្ខយ៉ាងណា
មេត្តា call មកបងផង
ទូរស័ព្ទលេខចាស់
មិនផ្លាស់លេខទេនួនល្អង
ឬមួយក៏អូនភ្លេចបង
ម្ចាស់ស្នេហ៍ស្នង បងនឹកអូនណាស់
២-🎤 នឹកអូនចង់call
ទូរស័ព្ទអូនប្តូរលេខថ្មី
ហេតុអ្វីចរណៃ?
ឬមួយក៏មានបញ្ហា
ទូរស័ព្ទចល័ត
អូនអាចcall មករៀមរ៉ា
បើអូន ចិត្តនៅស្នេហា
ម្តេចក៏ជីវ៉ាបាត់ដំណឹងសូន្យ
R🎤 ទូរស័ព្ទដៃបង រង់ចាំទទួលអូនមួយ
ពេលនេះបេះដូងទុក្ខព្រួយ
ដូចយប់រង់ចាំសូរិយា
អូនមានអ្នកថ្មី call ទៅចរចាស្នេហា
ឬមួយគេមានដុល្លា
អូនពេញចិន្តាបំភ្លេចបងហើយ
៣-🎤 បើមានអ្នកថ្មី
ប្រណីcall ប្រាប់បងផង
កុំឱ្យរូបបងនៅរង់ចាំស្នេហ៍ពិសី
សន្យាគ្រាមុន ទុកដូចសុបិន្តចង្រៃ
បើអូនពិតអស់និស្ស័យ
សូមcall មកថ្លៃ លាស្នេហ៍បងផង

សេដ្ឋីស្រុកស្រែរ

អ្នកមានជាន់ថ្មី ងារជាសេដ្ឋី
ចាយសុទ្ធ ដុល្លារ
អ្នកមានជាន់ថ្មី ងារជាសេដ្ឋី
ចាយសុទ្ធ ដុល្លារ
ពីមុនផ្ទះស្បូវ ឥឡូវវីឡា
ពីមុនផ្ទះស្បូវ ឥឡូវវីឡា
ជិះឡានហុងដា ហ៊ឺហាផឹកស៊ី រាល់ថ្ងៃ

សេដ្ឋីស្រុកស្រែ នែ!
ស្រីក្មេងចោមស្នេហ៍ ឱបជើង ឱបដៃ
សេដ្ឋីស្រុកស្រែ នែ!
ស្រីក្មេងចោមស្នេហ៍ ឱបជើង ឱបដៃ
ស្រាថ្នាំ ក្លែមម្កាក់ បាត់អស់ និស្ស័យ
ស្រាថ្នាំ ក្លែមម្កាក់ បាត់អស់ និស្ស័យ
ផឹកសុទ្ធ ស្រាថ្លៃ រាល់ថ្ងៃ ជោនីជីវ៉ាក់

សេដ្ឋីជនបទ រីកមុខរីកមាត់
ដោយសារ ទឹកប្រាក់
សេដ្ឋីជនបទ រីកមុខរីកមាត់
ដោយសារ ទឹកប្រាក់
អ្នកស្រុកភូមិផង អឺងកងពឹងពាក់
អ្នកស្រុកភូមិផង អឺងកងពឹងពាក់
រាប់អានរាក់ទាក់ ជឿជាក់ស្ម័គ្រ ជួយធ្វើការ

ខ្ញុំគិតៗទៅ ដីស្រែកេរឪ តែពីរហិកតា
ខ្ញុំគិតៗទៅ ដីស្រែកេរឪ តែពីរហិកតា
ខ្ញុំលក់គ្មានសល់ ចង់ស្គាល់ ដុល្លារ
ខ្ញុំលក់គ្មានសល់ ចង់ស្គាល់ ដុល្លារ
ឥឡូវ ក្លាយជាៗ សេដ្ឋី ស្រុកស្រែ

មុនបងស្គាល់គេអូននៅឯណា

ស្ងួនជាមនុស្សដែលបងស្រមៃចង់ជួប
បេះដូងបងឆ្កួតឡប់មិនអាច
ឃាត់ចិត្តខ្លួនឯងបាន
បងឈឺចាប់តែម្នាក់ឯងមិនដែលនឹកស្មាន
បងស្នេហ៍កល្យាណទាំងខ្លួនឯងមានម្ចាស់ហើយ
ហេតុអ្វីពេលនេះទើបអូន
ចេញមុខឲ្យបងគ្រាំគ្រាចិត្ត
ដឹងទេស្នួនបងអាណិតស្រឡាញ់អូនណាស់
បង់យល់ច្បាស់ថាអូនមិនអាចស្នេហ៍បងឡើយ
សុំទោសត្រាណត្រើយបងឆ្កួត
ស្រឡាញ់អូនក្បត់ចិត្តខ្លួនឯង
បេះដូងបងលែងមានរូបគេ
ស្នេហ៍មាសមេមិនដឹងតាំងពីពេលណា
ប្រាប់បងបានទេមុនបងស្គាល់គេ
ពេលនោះអូននៅឯណា
ជីវាហេតុអ្វីអូនទើបចេញមុខ អូហូ
បងឈឺចាប់ក្បត់ចិត្តខ្លួនឯង
ខំសម្ដែងមុខអូនធ្វើចិត្តធម្មតា
មិនចង់ឲ្យអូនស្អប់
មិនចង់ឲ្យអូនគេចមុខពីបងឡើយណា
ជីវាបងយល់ពីអារម្មណ៍ស្រី
រឹតឃាត់ចិត្តរឹតឈឺលើសដើម
ហ៊ានត្រឹមផ្ដើមចិត្តស្នេហ៍ តែគ្មានសង្ឃឹម
ភ្លេង...
មនុស្សចេះគិតបែរចាញ់
ដួងចិត្តដែលត្រូវរូបស្រី
មនុស្សភក្ដីបែរចេះក្បត់ ព្រោះតែបេះដូង
បងឈឺចាប់ព្រោះដឹងអូនមិនព្រមស្នេហ៍
ព្រោះអូនអាណិតម្នាក់នោះ
បងសុំទោសដែលបងអស់ចិត្តនឹកតែស្រី ហូ
បេះដូងបងលែងមានរូបគេ
ស្នេហ៍មាសមេមិនដឹងតាំងពីពេលណា
ប្រាប់បងបានទេមុនបងស្គាល់គេ
ពេលនោះអូននៅឯណា
ជីវាហេតុអ្វីអូនទើបចេញមុខ អូហូ
បងឈឺចាប់ក្បត់ចិត្តខ្លួនឯង ខំសម្ដែងមុខអូន
ធ្វើចិត្តធម្មតា មិនចង់ឲ្យអូនស្អប់
មិនចង់ឲ្យអូនគេចមុខពីបងឡើយណា
ជីវាបងយល់ពីអារម្មណ៍ស្រី
រឹតឃាត់ចិត្តរឹតឈឺខ្លាំងលើសដើម
ហ៊ានត្រឹមផ្ដើមចិត្តស្នេហ៍ តែគ្មានសង្ឃឹម
បើប្រាប់ត្រង់មាសស្ងួនអូននិងគេចមុខ...

ទូរស័ព្ទរោទិ៍

http://www.youtube.com/watch?v=v3VmKD8Blocendofvid [starttext] ទូរស័ព្ទរោទិ៍ ច្រៀងដោយ ខេមរ សិរីមន្ត [endtext]

ចាប៉ី​ឆ្លើយឆ្លង ដើមត្នោត និង​ឫស្សី ភាគ២

Friday, November 29, 2013

ចាប៉ី​ឆ្លើយឆ្លង ដើមត្នោត និង​ឫស្សី ភាគ១

គុណឳពុក

…គេឳ្យតំលៃ អ្នកម្តាយមាន គុណឧត្តម
ចំណែករូបខ្ញុំ ពេលធំឃើញតែឪពុក
ម៉ែមានប្តីថ្មី លើវិមានលុយទ្បាន សែនសុខ
កូនរស់ជាមួយនិងពុក ឯស្រុកជនបទក្រីក្រ
…ពុកចិញ្ចឹមកូន អប់រំឳ្យទៅសាលា
បញ្ចប់សិក្សា ព្រោះតែគ្មាន ប្រាក់បន្ត
កូនសូមលាពុក ទៅទីក្រុង ធ្វើជាកម្មករ
ធ្វើម្តេចយើងអ្នកក្រ ត្រដរដើម្បីជីវិត
…ភ្នំពេញដីថ្មី កូនខំរកប្រាក់ឳ្យបាន
ដើម្បីជាស្ពាន ជូនពុកឳ្យបានសប្បាយ
ឳ្យពុកសំរាក កូនសង់ផ្ទះ
មិនឳ្យធ្លុះធ្លាយ មិនឳ្យវាសនា មើលងាយ
អត់ម្តាយក៏តស៊ូបាន
…កូនគេងក្នុងខ្ទម ម៉ែខ្ញុំគេងលើវីទ្បា
ពុកឈឺចុកផ្សា ម៉ែសើចជាមួយប្រុសថ្មី
ពាក្យម៉ែមានគុណ គ្មានន័យទេ
នៅក្នុងលោកកិយ កូនរស់គ្មាន
ម្តាយថ្នមបី ពុកថ្លៃមានគុណសែនធ្ងន់

ឆ្លើយប្រាប់បេះដូង

១...ឆ្លើយប្រាប់បេះដូង
មាសស្ងួនមកពីហេតុអ្វី
ដួងចិត្តសព្វថ្ងៃ
ជាប់មន្តអំណាចស្នេហា
ភ្លេចអូនមិនបាន
កល្យាណតើគិតយ៉ាងណា?
ពេលដែលបងធ្មេចនេត្រា
ឃើញភក្ត្រាអូនញញឹម

២...ដូចផ្កាម្លេះរួត
ក្រអូបជាប់ក្នុងហទ័យ
បងសូមជូនថ្លៃ និស្ស័យជំនូនស្នេហា
បេះដូងបងមួយ ចងភ្ជាប់ជាម្ចាស់សង្ខារ
ឲ្យស្បថឬុចុះកុងត្រា
សន្យាក៏ព្រមទាំងអស់

R...ម្ចាស់ចិត្តបងអើយ!
ចម្លើយបងពិតភក្តី
បងស្រលាញ់ថ្លៃតាំងពីនៅវ័យកុមារ
ចាំផ្កាក្រពុំ សុំម្ចាស់ស្ងួនអូនមករក្សា
អាណិតបងផងជីវ៉ា
មេត្តាដល់ដួងចិត្តស្នេហ៍

៣...ឆ្លើយប្រាប់បេះដូង
ម្ចាស់ស្ងួនឆ្លើយទាំងញញឹម
ឲ្យបងសង្ឃឹម ទុកអូនជាត្រួយជីវីត
ថ្នាក់ថ្នមប្រលោម
មិនឲ្យប្រុសណាមកជិត
លាក់អូនទុកក្នុងដួងចិត្ត
អម្រឹតនៃស្នេហ៍ភក្តី

ស្វាមីជើងល្អ

(ស).ឃើញទឹកមុខ ដឹងថាបង កុហក មើលអូនសម្លក ឃើញស្រីក្មេង ញញឹម (ប).អូនចេះតែថា ឲ្យបងមាន សង្ឃឹម មិនដែលញញឹម (ស).ហ៊ានស្បថទេ ណាប្រុស រៀមរា (ប).អូ ពាក្យសម្បថ ទាល់ច្រកគ្មានន័យទេណា (ស).អូហ៍ បងដោះសារ ចង់កែទំនុកថ្មី (ប).បងស្រលាញ់អូន គ្មានទេ ចិត្តពីរបី នៅក្នុងលោកី គ្មានស្រីណា ល្អដូចអូនទេ (ស).ប្តីល្អចិត្តស្មោះភក្តី ចេញក្រៅមានស្រី ធ្វើឫកដូចជាកម្លោះ (ប).ប្តីល្អគឺបង (ស).នួនល្អង កុំប្រូឲ្យសោះ គ្រប់រូបបុរសទាំងអស់ (ប).ចិត្តបងស្មោះ ចំពោះ ភរិយា (ស).(ពោល).ល្អដូចបង អូនត្រូវរក្សា ទៅណាមកណា បងកុំងាកឆ្វេងស្ដាំ (ប).បងធ្វើមិនបាន ណាស្រស់ តូចតន់ នាំអោយ ញាតិមិត្ត រិះគន់ (ស).មកពីបងស្វាមី ជើងល្អ កែវភ្នែកមុតថ្លា បញ្ហាលោកប្តី ខាបចិត្តស្រីៗ ឲ្យលង់នឹង មន្តស្នេហ៍ (ប).បងមិនចេះទេ (ស).តែមាសមេ (ប).បងមិនសាវា (ស).ពិតណាស់ ណាប្រុជីវា (ប).មេត្តាជឿចិត្តបងទៅ បងគ្រាន់តែមើល មិនមែនស្រលាញ់ ទេអូន (ស).មើលហើយ នឹមនួន រំជួលចិត្ត ឈប់ ឈប់ ឈប់ ឈប់ (ប).អូយ!ឈប់ហើយ ស្នេហ៍មាសបង (ស).បើឈប់សូមស្បថ ទៅណាយកអូន ទៅផង

តួឯកបងថ្មី

កំលោះទីក្រុង ក្រមុំជនបទ

(ស).អូនជាផ្កាព្រៃ
ដុះលើដីជនបទ
មានខ្ទមកម្សត់
វាលស្រូវវាលស្រែ
ដើមត្នោត
ដុះអមហូរហែរ
ប្រៀបមិនបានទេ
ទីក្រុងទំនើប

(ប).ទឹកដីជនបទ
នៅពេលអរុណរះ
ផ្ការីកដេរដាស
ក្រអូបបរិសុទ្ធ
ផ្កាព្រៃពណ៌មិនឆើតពិត
ហឬទ័យស្នេហ៍ស្និទ្ធ
ដកចិត្តមិនបាន

(ស).កំលោះទីក្រុង
ផ្អែមណាស់វាចា
ដាក់មន្តស្នេហា
ក្រេបក្លិនផ្កាស្រី
ខ្លាចណាស់ប្រុសព្រាននារី
ផ្អែមហើយគ្មានន័យ
ពេលផ្កាព្រៃរុះរោយ

(ប).បើអូនមិនជឿ
បងវះចិត្តក៏បាន
ជូនឱ្យកល្យាណ
បញ្ជាក់ចិត្តស្មោះ
ស្នេហ៍បងជូនអូនទាំងអស់
បងសូមរួមរស់
ក្រេបផ្កាជនបទ

(ស).បើបងវះចិត្ត
អូនដាក់ក្នុងបេះដូង
រក្សាស្នេហ៍ស្ងួន
លុះលង់មរណា
ផ្កាព្រៃស្ម័គ្រស្មោះសច្ចា
ថាមិនឱ្យអ្នកណា
ក្រេបផ្កាអូនឡើយ

(ប).កំលោះទីក្រុង
ស្នេហ៍ក្រមុំជនបទ
លើខ្ទមកំសត់
តែមានរស្មី
ដើមត្នោតជួយជាសាក្សី
វាលស្រែផ្កាព្រៃ
មានន័យស្នេហ៍យើង

ទឹកភ្នែកស្វាមីស្រីឡង់សេ

ម៉ោង៤ទៀបភ្លៅនៅចាំផ្លូវថ្លៃ
យប់នេះតើមានរឿងអ្វី
ចរណៃបង្ហូរទឹកភ្នែក
បងពិការនៅផ្ទះដួងចិត្តសង្វេគ
ចាំអូនយប់នេះដល់ស្អែក ចំឡែកមិនឃើញអូនមក
អូនវិលមកវិញហើយប្រាប់ឲបង
ហេតុអ្វីក៏ស្រស់នួនល្អង បានប្រាក់៥០ដុល្លា
ដើមខែតើអូនបានប្រាក់ពីណា?
យប់មិញអូនទៅធ្វើការ ជីវ៉ាមិនវិលមកផ្ទះ
អូនសែនប្លែក មានឡានមកចាំទទួល
ចិត្តអូនប្រែប្រួល ទុកបងប្តីមិនសំខាន់
ការងារឡង់សេ ចិត្តបងមិនដែលប្រច័ណ្ឌ
ថ្ងៃនេះបងសូមប្រកាន់
តូចតន់រង្វេងព្រោះប្រាក់
ទោះបងពិការក៏មានបេះដូង
បើក្បត់សូមឲមាសស្ងួន សម្លាប់បងទៅពិសី
បង្ហូរលោហិតលុបលាង ស្នាមស្នេហ៍អប្រិយ
ជាជាងទឹកភ្នែកស្វាមី
ហូរព្រោះស្រីឡង់សេផិតក្បត់

ជីដូនកាកី

កាកីក្នុងរឿង មានប្រុសតែបីអាត្មា
លង់ព្រោះតណ្ហា
អ្នកណា ក៏ស្អប់គួរខ្ពើម
ប្រវត្តិបានចារ កាកីជាស្រីល្បិចឆ្នើម
ឥឡូវបងសូមចាប់ផ្ដើម
បរិយាយពីរឿងអូនវិញ

បានស្នេហ៍បងហើយ
ម្ដេចឡើយក៏ប្រែដោះដៃ
ស្នេហ៍មួយរាត្រី
ស្រស់ពិសី ជាល្បែងកំសាន្ត
តើរូបបងនេះ
បងជាប្រុសស្នេហ៍ទីប៉ុន្មាន?
ចម្លើយដែលស្រស់ភុំថាន
មិននឹកស្មាន ថាបងទី20

ក្រោយពីបង
នៅមានប្រុសទីប៉ុន្មានទៀត
សូមអស់មិត្តញាតិ
ជួយស្ដាប់ដាក់ឈ្មោះអោយស្រី
បន្ទាប់ពីខ្ញុំ
មានប្រុសដល់ទៅ33
រឿងពិតមិនមេនកាឡៃ
នាងកាកីក៏នៅចាញ់អូន

ធ្លាប់ឮតែប្រុស
ដោះដៃចោលស្រីទឹកភ្នែក
រឿងខ្ញុំចម្លែក
ព្រោះស្ត្រីដោះដៃចោលប្រុស
យកបេះដូងស្នេហ៍
រាយមន្តឱ្យងប់សម្រស់
ថ្ងៃនេះបងសូមប្ដូរឈ្មោះ
អូនឱ្យពីរោះ ជីដូនកាកី