នឹកភូមិភ្នំធំ ទ្រនំក្អែកខ្មៅ ក្អែកខ្មៅ..
ទ្រូងមានដំបៅ ដិតស្នាមក្រឡៅ
ដៅជាប់ព្រួញស្នេហ៍..
ទីទុយយំថ្នូរ លលកខ្មោចជួយដង្ហែ..
ក្រោមពន្លឺខែ
បញ្ជាក់ថាបងស្នេហ៍តែអូនមួយ។
ឧទ្ធម្ភាកចក្រ បងខ្វាក់លាអូន លាអូន..
ឪពុកនិងកូន ឈរលើកដៃជូន
ទាំងទ្រូងក្តៅព្រួយ បងទុកខ្សែក
ឲ្យអូនពាក់មួយ គ្រាន់ជាជំនួយ
ជួយលួងលោមព្រួយ នៃដួងចិត្តអូន។
ស្រាប់តែ ពេលនេះវាំងននជីវិត
សាហាវងងឹត គ្របជិតលើក្បូន..
ប្រាថ្នា កុលាប ព្រាត់គ្នាសោះសូន្យ
ព្រាត់ឆ្ងាយដូចក្បូន
រសាត់ផាត់ជូនក្នុងស្ទឹងទឹកភ្នែក។
ឱបងប្រាថ្នា អូនឈឺផ្សាណាស់
ផ្សាណាស់..
ជាតិនេះកម្មក្រាស់
វេនកម្មប្តូរផ្លាស់ដីប្រែជាមេឃ ..
អូនជានារី បុណ្យសក្តិទាបពេក
ទោះបីខំស្រែក
រហែកលោកីយ៍ក៏ឥតបានការ។
ភ្លេង.....
ស្រាប់តែ ពេលនេះវាំងននជីវិត
សាហាវងងឹត គ្របជិតលើក្បូន..
ប្រាថ្នា កុលាប ព្រាត់គ្នាសោះសូន្យ
ព្រាត់ឆ្ងាយដូចក្បូន
រសាត់ផាត់ជូនក្នុងស្ទឹងទឹកភ្នែក។
ឱបងប្រាថ្នា អូនឈឺផ្សាណាស់
ផ្សាណាស់..
ជាតិនេះកម្មក្រាស់
វេនកម្មប្តូរផ្លាស់ដីប្រែជាមេឃ ..
អូនជានារី បុណ្យសក្តិទាបពេក
ទោះបីខំស្រែក
រហែកលោកីយ៍ក៏ឥតបានការ។
(ពោល).. លាហើយប្រាថ្នា
បណ្តូលចិត្តអូន អូនមានតែបទចម្រៀងនេះ
ទុកចង់ដៃបង
បងប្រាថ្នា យើងបែកគ្នាត្រឹមនេះចុះ!
Labels
កែវ សារ៉ាត់
(2)
ខេមរ សិរិមន្ត
(2)
គង់ណៃ
(2)
ឆាយ វីរយុទ្ធ
(2)
ឌុច គីមហាប់
(1)
ណេតប៉េ
(2)
ទូច ស៊ុននិច
(1)
ប៊ុន សក្តិ
(2)
ប៉ែន រ៉ន
(2)
ផាន សុផាត
(2)
ផ្សេងៗ
(5)
ព្រះធម៌
(16)
ព្រុំ ស៊ីវុទ្ធី
(1)
ភ្លេងសុទ្ធ ឆ្លើយឆ្លង
(4)
ភ្លេងសុទ្ធ ប្រុសសុទ្ធ
(6)
ភ្លេងសុទ្ធ ស្រីសុទ្ធ
(2)
ម៉ែន គង្គា
(5)
រស់ សេរីសុធា
(2)
សាមុត និង ប៉ែន រន
(4)
សាមុត និង សុធា
(8)
ស៊ីន ស៊ីសាមុត
(18)
ហង្ស ឧត្តមម៉ានី
(1)
ហេង ប៊ុនលាភ
(10)
អ៊ឹង ណារី
(1)
No comments:
Post a Comment