Friday, November 29, 2013

ជីដូនកាកី

កាកីក្នុងរឿង មានប្រុសតែបីអាត្មា
លង់ព្រោះតណ្ហា
អ្នកណា ក៏ស្អប់គួរខ្ពើម
ប្រវត្តិបានចារ កាកីជាស្រីល្បិចឆ្នើម
ឥឡូវបងសូមចាប់ផ្ដើម
បរិយាយពីរឿងអូនវិញ

បានស្នេហ៍បងហើយ
ម្ដេចឡើយក៏ប្រែដោះដៃ
ស្នេហ៍មួយរាត្រី
ស្រស់ពិសី ជាល្បែងកំសាន្ត
តើរូបបងនេះ
បងជាប្រុសស្នេហ៍ទីប៉ុន្មាន?
ចម្លើយដែលស្រស់ភុំថាន
មិននឹកស្មាន ថាបងទី20

ក្រោយពីបង
នៅមានប្រុសទីប៉ុន្មានទៀត
សូមអស់មិត្តញាតិ
ជួយស្ដាប់ដាក់ឈ្មោះអោយស្រី
បន្ទាប់ពីខ្ញុំ
មានប្រុសដល់ទៅ33
រឿងពិតមិនមេនកាឡៃ
នាងកាកីក៏នៅចាញ់អូន

ធ្លាប់ឮតែប្រុស
ដោះដៃចោលស្រីទឹកភ្នែក
រឿងខ្ញុំចម្លែក
ព្រោះស្ត្រីដោះដៃចោលប្រុស
យកបេះដូងស្នេហ៍
រាយមន្តឱ្យងប់សម្រស់
ថ្ងៃនេះបងសូមប្ដូរឈ្មោះ
អូនឱ្យពីរោះ ជីដូនកាកី