Wednesday, November 13, 2013

ក្លែបក្លិនចម្ប៉ា

ប.(ពោល). ចម្ប៉ា! ចម្ប៉ា អូន!
ស.(ពោល).ចា៎ស!
ប.អ៊ូយ!. សម្លេង ស្រួយស្រេះ ដូចសារិកា
ក្លែប ក្លិន ចម្ប៉ាសែនក្រអូបក្រៃ
អូនអ្ហើយលាក់ខ្លួន ពួននៅធ្វើអ្វី
ចេញមកចរណៃ មកសាសងគ្នា។
ស.ហ៊ឹម! . . .រឿងអ្វីខ្លះទៅពៅព្រលឹងអើយ
រឿងអរ រឿងព្រួយសូម ប្រុសវាចា
ចំណែករឿងមួយ គឺរឿងស្នេហា
សូមប្រុសមេត្តា ប្រុសកុំហាស្តី ។
ប.ហ៊ឹម!ព្រឹក្ស ព្រៃក្រអូបអប់ ក្លិនចម្ប៉ា
ជីវ៉ាកែវកុំឃាត់បងណាស្រី
បងសូមស្រូបក្លិន ចម្ប៉ាក្មេងខ្ចី
សូមថ្ពាល់ប្រណី ដាក់ទានស្នេហា..
ស.ក្លិនថ្ពាល់ ចម្ប៉ា
ក្លិននេះកាចណាស់ ហ៊ឺ . . .
ប្រុសកុំថើប ផ្ដាស់
ក្រែង ថ្ពាល់ ស្រីថា . . .
បើស្រឡាញ់ ស្រី ប្រណីរក្សា
កុំក្ដិចចម្ប៉ា ឲ្យផ្ការុះរោយ ហ៊ឺ . . .។
(រួម).ហូ! . . . .ហូ! . . . .
ប.ថ្ពាល់ខួចស្អាតម្លឹង ព្រលឹងមាសអើយ
បងមិនក្ដិចឡើយ ឲ្យផ្ការុះរោយ
បងបី ថ្នាក់ថ្នម បុប្ផាឲ្យស្បោយ
ចម្ប៉ាអូនអ្ហើយ អូនកុំអៀនអី ។
(រួម).ស្នេហាស្នេហ៍យើង ជាស្នេហ៍ឧត្តម
ដូចផ្កាក្រពុំទើបនឹងរីកថ្មី
សូមអស់ទេវតាជួយ ឲ្យពរជ័យ
ជាតិនេះជាតិថ្មីកុំ ឲ្យឃ្លាតឡើយ
(រួម).ហូ... .ហូ!. .. ហូ..