Saturday, November 30, 2013

វិប្បដិសារី

មានអូនល្អថែមិនបាន
បែរលង់ប្រាណស្រីដទៃ
គេចគេក្បត់រត់រកថ្លៃ
តែបែរជាស្រីរត់គេចពីបង
ពេលនេះបងត្រូវខូចចិត្ត
គិតមិនយល់ពីខ្លួនឯង
សល់តែក្តីទុក្ខចំបែង
ធ្វេីឡេីងមិនក្រែងអោយអូនទឹកភ្នែក
បងសំុទោសអូនសំលាញ់
បងសុំចាញ់អំពេីល្អ
អូនស្នេហ៍បងដោយស្មោះសរ
អូនខំត្រដរថ្នាក់ថ្នមចិត្តបង
បងចង្រៃធ្វេីអោយស្រី
គ្រាំនឹងបងទ្រាំលែងបាន
ធ្វេីអោយស្ងួនរស់ឆ្ងាយប្រាណ
ចុកចាប់ហួសស្មានដោយទង្វេីបង
វិលមកវិញណានួនល្អង
បងអង្វរផ្តាំផ្ញេីរតាមខ្យល់
បងខុសហេីយណានិមល បងស្តាយក្រោយ
ខ្មាសខ្លួនឯងសមមុខហេីយ
ដែលបណ្តោយអោយស្រីឈឺចាប់
ទីបំផុតរស់ដូចស្លាប់ យំស្តាយអូន
បងឯកាព្រោះគ្មានស្ងួន
បងឈឺផ្ទួនហួតហែងបេះដូង
បងរីងរៃឆ្កួតបាត់អូនក្នុងពេលនេះ
អារម្មណ៍ស្ពឹកទ្រូងស្ទេីរប្រេះ
ចាក់ស្រេះដោយវិប្បដិសារី
សូមចរណៃស្ងួនអភ័យនៃគ្រាចុងក្រោយ