Saturday, November 30, 2013

មុនបងស្គាល់គេអូននៅឯណា

ស្ងួនជាមនុស្សដែលបងស្រមៃចង់ជួប
បេះដូងបងឆ្កួតឡប់មិនអាច
ឃាត់ចិត្តខ្លួនឯងបាន
បងឈឺចាប់តែម្នាក់ឯងមិនដែលនឹកស្មាន
បងស្នេហ៍កល្យាណទាំងខ្លួនឯងមានម្ចាស់ហើយ
ហេតុអ្វីពេលនេះទើបអូន
ចេញមុខឲ្យបងគ្រាំគ្រាចិត្ត
ដឹងទេស្នួនបងអាណិតស្រឡាញ់អូនណាស់
បង់យល់ច្បាស់ថាអូនមិនអាចស្នេហ៍បងឡើយ
សុំទោសត្រាណត្រើយបងឆ្កួត
ស្រឡាញ់អូនក្បត់ចិត្តខ្លួនឯង
បេះដូងបងលែងមានរូបគេ
ស្នេហ៍មាសមេមិនដឹងតាំងពីពេលណា
ប្រាប់បងបានទេមុនបងស្គាល់គេ
ពេលនោះអូននៅឯណា
ជីវាហេតុអ្វីអូនទើបចេញមុខ អូហូ
បងឈឺចាប់ក្បត់ចិត្តខ្លួនឯង
ខំសម្ដែងមុខអូនធ្វើចិត្តធម្មតា
មិនចង់ឲ្យអូនស្អប់
មិនចង់ឲ្យអូនគេចមុខពីបងឡើយណា
ជីវាបងយល់ពីអារម្មណ៍ស្រី
រឹតឃាត់ចិត្តរឹតឈឺលើសដើម
ហ៊ានត្រឹមផ្ដើមចិត្តស្នេហ៍ តែគ្មានសង្ឃឹម
ភ្លេង...
មនុស្សចេះគិតបែរចាញ់
ដួងចិត្តដែលត្រូវរូបស្រី
មនុស្សភក្ដីបែរចេះក្បត់ ព្រោះតែបេះដូង
បងឈឺចាប់ព្រោះដឹងអូនមិនព្រមស្នេហ៍
ព្រោះអូនអាណិតម្នាក់នោះ
បងសុំទោសដែលបងអស់ចិត្តនឹកតែស្រី ហូ
បេះដូងបងលែងមានរូបគេ
ស្នេហ៍មាសមេមិនដឹងតាំងពីពេលណា
ប្រាប់បងបានទេមុនបងស្គាល់គេ
ពេលនោះអូននៅឯណា
ជីវាហេតុអ្វីអូនទើបចេញមុខ អូហូ
បងឈឺចាប់ក្បត់ចិត្តខ្លួនឯង ខំសម្ដែងមុខអូន
ធ្វើចិត្តធម្មតា មិនចង់ឲ្យអូនស្អប់
មិនចង់ឲ្យអូនគេចមុខពីបងឡើយណា
ជីវាបងយល់ពីអារម្មណ៍ស្រី
រឹតឃាត់ចិត្តរឹតឈឺខ្លាំងលើសដើម
ហ៊ានត្រឹមផ្ដើមចិត្តស្នេហ៍ តែគ្មានសង្ឃឹម
បើប្រាប់ត្រង់មាសស្ងួនអូននិងគេចមុខ...