Saturday, November 30, 2013

សន្យាគ្រាមុន

១-🎤 នឹកអូនរហូត
នឹកស្ទើរឆ្កួតហើយជីវ៉ា
សុខទុក្ខយ៉ាងណា
មេត្តា call មកបងផង
ទូរស័ព្ទលេខចាស់
មិនផ្លាស់លេខទេនួនល្អង
ឬមួយក៏អូនភ្លេចបង
ម្ចាស់ស្នេហ៍ស្នង បងនឹកអូនណាស់
២-🎤 នឹកអូនចង់call
ទូរស័ព្ទអូនប្តូរលេខថ្មី
ហេតុអ្វីចរណៃ?
ឬមួយក៏មានបញ្ហា
ទូរស័ព្ទចល័ត
អូនអាចcall មករៀមរ៉ា
បើអូន ចិត្តនៅស្នេហា
ម្តេចក៏ជីវ៉ាបាត់ដំណឹងសូន្យ
R🎤 ទូរស័ព្ទដៃបង រង់ចាំទទួលអូនមួយ
ពេលនេះបេះដូងទុក្ខព្រួយ
ដូចយប់រង់ចាំសូរិយា
អូនមានអ្នកថ្មី call ទៅចរចាស្នេហា
ឬមួយគេមានដុល្លា
អូនពេញចិន្តាបំភ្លេចបងហើយ
៣-🎤 បើមានអ្នកថ្មី
ប្រណីcall ប្រាប់បងផង
កុំឱ្យរូបបងនៅរង់ចាំស្នេហ៍ពិសី
សន្យាគ្រាមុន ទុកដូចសុបិន្តចង្រៃ
បើអូនពិតអស់និស្ស័យ
សូមcall មកថ្លៃ លាស្នេហ៍បងផង

No comments:

Post a Comment