Friday, December 20, 2013

ក្លែបក្លិនច័ន្ធូ


ប្រុស៖ ហ៊ឺ.....ហ៊ឺ......
ស្រី៖ ហ៊ឺ.....ហ៊ឺ......
ប្រុស៖ រលកទឹកនឹកទៅដូចដួងចិត្ត
កញ្ជោលស្នេហ៍ស្និទ្ធិ ស្រស់ជីវ៉ា
តែអស់សង្ឃឹមក្នុងចិន្តា
ព្រោះហួស ហត្ថានឹងត្រកង
ស្រី៖ កុំពោលដូច្នោះ ប្រុសស្នេហា
អូនដូចមច្ឆាទឹកដូចបង
ទឹកអើយកុំរីងអាសូរផង
សូមរស់ ក្បែរបងលុះមរណា
ប្រុស៖ តើជឿបានទេព្រះគង្គា?
ពាក្យពៅពុំងារថ្លែងចរចា
ឳ!មេឃពពកនិងវាតា
ជួយស្រាយបញ្ហាខ្ញុំនេះផង
ស្រី៖ អូនស្នេហ៍តែប្រុស បណ្តូលចិត្ត
ស្លាប់រស់មិនគិតឡើយណាបង
ទោះស្លាប់រយជាតិក៏តាមផ្សង
ឲ្យតែ បានបងមកជាគូ
ភ្លេង...
ប្រុស៖ ស្រឡាញ់ស្ទើរលេបក្រេបមិនណាយ
ស្រី៖ ភក្ត្រឆើតឆោមឆាយដូចគំនូរ
ប្រុស៖ ពាក្យផ្អែមថែមក្លែបក្លិនចន្ធូ
បងត្រូវ តស៊ូយកឲ្យបាន
បងត្រូវ តស៊ូយកឲ្យបាន
ប្រុស៖ ហ៊ឺ.....ហ៊ឺ......
ស្រី៖ ហ៊ឺ.....ហ៊ឺ......
រួមគ្នា៖ ហ៊ឺ.....ហ៊ឺ......
ហ៊ឺ.....ហ៊ឺ......