Monday, December 23, 2013

ផ្សងជួបជាតិក្រោយ


ផ្សងជួបជាតិក្រោយ
 ច្រៀងដោយ៖ ផាន សុផាត
១. ពេលវេលាកន្លង អោយបងសៅហ្មង ខ្លោចផ្សាដួងចិត្ត ព្រោះស្នេហ៍បង ត្រូវរលាយបាត់ កម្មកាចមកកាត់ ស្នេហ៍រសាត់ឆ្ងាយឱរ៉ា ទោះបីបង ខំស្រែកហៅអូន ស្ងាត់សូន្យគ្មានឮ សំលេងវាចា បងរស់នៅឯកា ប្រៀបដូចបក្សា ដែលព្រាត់គូ ក្តីស្នេហ៍បងខំថែមកជាយូរ ពេលនេះបងស៊ូ រស់ទាំងចិត្តសោកសៅ អូនឃ្លាតពីបងទៅ បន្សល់នៅ តែទុក្ខក្រៀមក្រំ
R. ថ្ងៃលិចទៅ នាំទាំងរូបមុំ ទុក្ខធំជាងភ្នំ បងយំសោកា ដួងចិត្តសែនឈឺចាប់ ខ្លោចផ្សា ស្ទើរក្ស័យសង្ខារ ព្រោះតែជីវ៉ាព្រាត់ទៅ

២. តើកម្មពារអ្វី ម៉្តេចមិនប្រណី ផ្តាច់ជីវិតទៅ ឬក៏ព្រហ្មលិខិត តំរូវ អោយអូនឃ្លាតទៅ ពៅអើយបងនៅកំព្រា ក្នុងជាតិនេះហួសហើយ នួនល្អង តែចិត្តបងនៅ ស្នេហ៍ស្នងពុំងា ទោះគ្រប់ជាតិណាៗ សូមជួបស្រស់កនិដ្ឋា តែមួយ ជាតិនេះស្នេហ៍ ជួបតែទុក្ខព្រួយ ស្ទើររលេះរលួយ ចិន្តារីងរៃ បងបានចារឈ្មោះស្រី ឈ្មោះភក្តី លើផ្នូរស្នេហាហា…
R. រយខែឆ្នាំចិត្តចាំ សច្ចា ស្មោះស្មគ្រ័ប្រាថ្នា ចិត្តឥតមានហ្មង ជាតិមុខក្រោយ រាប់រយសូមផ្សង សូមជួបមាសបង នួនល្អងជាគូជីវិត (ជាតិមុខក្រោយ រាប់រយសូមផ្សង សូមជួបមាសបង នួនល្អងជាគូជីវិត [endtext]