Saturday, December 21, 2013

ខេមរៈ សេរីមន្ត vs វាំងឌឺ


ខ្ញុំចេញពីស្រុកតាមរកសង្សារ
ព្រោះស្រស់ជីវាធ្វើការនៅក្រុងសៀមរាប
ទៅបាត់យូរខែ ឬមាសស្នេហ៍អូនមានស្នៀត
ធ្វើការនៅក្រុងសៀមរាប
ថាឆ្លៀតមកស្រុកមិនបាន
តែគេប្រាប់បងថាស្រស់ស្រីម៉ុម
អូនធ្វើការធំនៅក្នុង ខារ៉ាអូរខេ
បងខំស្វែងរក រហូតបានជួបមាសមេ
អូនថាអត់ស្គាល់បងទេ
ម្តេចស្នេហ៍អូនធ្វើបែបហ្នឹង
ឬភ្លើងពណ៍ធ្វើអោយអូនលង់
កន្ទេលខ្នើយមុងឆោមយង់
អូនឈប់គេងហើយ
ព្រោះមានពូកថ្មីចរណៃអូនលែងបកក្រោយ
ជួបបងធ្វើមិនស្គាលឡើយ
ឪ.ត្រាណត្រើយបងឈឺណាស់អូន
លាហើយសៀមរាបលាមកស្រុកខ្ញុំ
ទាំងទុក្ខក្រៀមក្រំ តែសូមផ្តាំទៅឆោមឆ្លៅ
កុំវិលរកបងបើស្នេហ៍ស្នងអូនអស់ផ្លូវ
ព្រោះបងឆ្អែតចិត្តហើយពៅ
សូមទៅនៅហ្នឹងគេចុះ