Thursday, January 30, 2014

កោះកែវកុំលាក់

Ⅰ ; កណ្តាលថ្ងៃត្រង់ កំពុងដងទឹក
បងឈរស្ទើរភ្លឹក ព្រោះឃើញសម្រស់
ថ្លៃឆោម និមលរំដួលដីកោះ
បងលង់សម្ផស្ស ឃើញអូនងូចទឹកម្នាក់ឯង
Ⅱ ; សាច់អើយសាច់ខ្ចី ដូចបណ្តូលចេក
បានទាក់កែវភ្នែក ជាប់ចិត្តក្រៃលែង
បងលបមើលស្ងួន លាក់ខ្លួនគុម្ពត្រែង
អូនចុះម្នាក់ឯង ងូចទឹកទន្លេថ្លាយង់
R ; កោះកែវ លាក់ទុក ស្នេហ៍ខ្ញុំ
ដូចផ្កាក្រពុំ ម្តុំក្បែរមាត់កំពុង
ជួបអូនម្តង នួនល្អងអូនពេញក្រមុំ
ដូចច័ន្ទពេញវង់ រះចំកណ្តាលនាហ្វូងតារា
Ⅲ ; ពេលរៀមនិន្ទ្រា ស្រមៃឃើញភ័ក្រ្ត
កោះកែវកុំលាក់ អ្នកជាមេបា
ធ្វើបុណ្យ នឹងខ្ញុំជួបជុំស្នេហា
សូមសន្យា មិនឱ្យចិន្តាព្រួយបារម្ភឡើយ

Thursday, January 23, 2014

ស្រាមួយកែវ



ស្រាមួយកែវ លើកជូនសង្សារ សូមបង ពិសារ ភ្លក់មើលទៅ ភ្លក់មើលទៅ ស្រាក៏ឆ្ងាញ់ រូបអូនក៏ស្រស់ ស្រាក៏ឆ្ងាញ់រូបអូនក៏ស្រស់ ទីនេះហើយគឺ ភូមិឋានស្រណុក សុខសាន្ត របស់បងៗ អ្នកផឹកមិនស្រវឹងនឹង ស្រាទេ ស្រាឆ្ងាញ់មិន ឆ្ងាញ់ដូចអូនដែរ ដូចអូនដែរ បីកែវចូលពោះដំណើរទោរ បីកែវចូលពោះដំណើរទោរ ទីនេះហើយគឺភូមិឋានស្រណុក សុខសាន្ត របស់បងៗ សង្សារស្នេហ៍តែ ផ្កាក្រៅរបង ផ្កាក្រៅរបង ព្រោះមានស្នេហ៍ស្មោះ មានស្នេហ៍ស្មោះ បើមិនជឿ សូមស្នេហ៍មើលចុះ បើមិនជឿសូមស្នេហ៍មើលចុះ ទីនេះហើយគឺ ភូមិឋានស្រណុក សុខសាន្ត របស់បងៗ អូនមានចិត្ត ស្មោះចំពោះបង សូមកុំធ្វើឱ្យ អូនខូចចិត្ត អូនខូចចិត្ត បើស្ម័គ្រពិត ផឹកមួយកែវនេះទៅ បើស្ម័គ្រពិតផឹកមួយកែវនេះទៅ ទីនេះហើយគឺ ភូមិឋានស្រណុក សុខសាន្ត របស់បងៗ បើស្ម័គ្រស្មោះទើបបានជាគូ បើមិនគូកុំធ្វើជាស្នេហ៍ ធ្វើជាស្នេហ៍ ឱ្យតែព្រម ធ្វើទៅសមហើយ ឱ្យតែព្រមធ្វើទៅសមហើយ ទីនេះហើយគឺ ភូមិឋានស្រណុក សុខសាន្ត របស់បងៗ ហ្វូងផ្កាយកំដរដួងព្រះចន្ទ អូនសូមកំដរប្រុសមាសស្នេហ៍ ប្រុសមាសស្នេហ៍ ស្នេហ៍ពិតគឺ លលកញីឈ្មោល ស្នេហ៍ពិតគឺលលកញីឈ្មោល ទីនេះហើយគឺ ភូមិឋានស្រណុក សុខសាន្ត របស់បងៗ

Sunday, January 19, 2014

រំដួលក្រចេះ



រំដួលក្រចេះ អូនដុះឆ្ងាយក្រុង បេះដូងបងលង់ សម្រស់ផូរផង់ប្រិមប្រិយ សម្បុរស្រអែម ចិត្តភក្ដី រត់រកមេត្រី ញញឹមរាក់ទាក់រកគ្នា ពេលខ្លីថ្ងៃឆាប់ ប្រញ៉ាប់លឿនទៅ បងមិនបាននៅ ទុក្ខព្រួយសោកសៅគ្រាំគ្រា នឹកណាស់មិនហ៊ានហាមាត់លា ទឹកភ្នែកខ្លោចផ្សា ចាកចោលរំដួលក្រពុំ ឱ!ផ្ទៃទន្លេរ ជាកេរ្តិ៍ធម្មជាតិ ខ្លែងហើរព្រោងព្រាត រលកគ្រាំៗ ខ្យល់បក់បោកដើមគគីរេរាំ ខ្យល់អើយខ្ញុំផ្ដាំ ទៅរំដួលផង ក្រចេះភ្នំពេញ វិលវិញមិនឆ្ងាយ ព្រឹក្សាទាំងឡាយ អោយពរសប្បាយឥតហ្មង បើសិនបេះបាន រំដួលទាំងទង លាក់ភ្នែកអ្នកផង ទុកក្នុងបេះដូងសំងាត់ ឱ!ផ្ទៃទន្លេរ ជាកេរ្តិ៍ធម្មជាតិ ខ្លែងហើរព្រោងព្រាត រលកគ្រាំៗ ខ្យល់បក់បោកដើមគគីរេរាំ ខ្យល់អើយខ្ញុំផ្ដាំ ទៅរំដួលផង ក្រចេះភ្នំពេញ វិលវិញមិនឆ្ងាយ ព្រឹក្សាទាំងឡាយ អោយពរសប្បាយឥតហ្មង បើសិនបេះបាន រំដួលទាំងទង លាក់ភ្នែកអ្នកផង ទុកក្នុងបេះដូងសំងាត់

Tuesday, January 7, 2014

បងជាទន្សាយ



ប-បងជាទន្សាយ កែវឆោមឆាយ
ជាដួងព្រះច័ន្ទ រៀមគ្រាន់តែបាន
ប្រឡែងប្រាណតែនឹងស្រមោល
ស-រូបអូនដូចផ្កាយ បងឯនាយ
គឺជាសត្វជន្លេន រាំវង់ពត់់ពេន
រង់ចាំវេន ចាំឡើងឋានសួគ៌
ប+ស-យើងរាំ យើងរាំ យើងរាំ
យើងរាំ យើងរាំ យើងរាំ
ស-ណាបងណា
ប-បើគួរពុំគួរ អូនឡើងឋានសួគ៌
កៀងទាឱ្យបងផង ព្រោះបងខកបំណង
ជាញយដងព្រោះអូនលយប្រទីប
ប+ស-យើងរាំ យើងរាំ យើងរាំ
យើងរាំ យើងរាំ យើងរាំ
ប-ណាស្រអែម អូន
♫.......ភ្លេង.......♫
ប+ស-យើងរាំ យើងរាំ យើងរាំ
យើងរាំ យើងរាំ យើងរាំ
ប-ណាស្រអែម អូន
បងជាទន្សាយ កែវឆោមឆាយ
ជាដួងព្រះច័ន្ទ រៀមគ្រាន់តែបាន
ប្រឡែងប្រាណតែនឹងស្រមោល
ស-រូបអូនដូចផ្កាយ បងឯនាយ
គឺជាសត្វជន្លេន រាំវង់ពត់់ពេន
រង់ចាំវេន ចាំឡើងឋានសួគ៌
ប+ស-យើងរាំ យើងរាំ យើងរាំ
យើងរាំ យើងរាំ យើងរាំ
ស-ណាបងណា
ប-បើគួរពុំគួរ អូនឡើងឋានសួគ៌
កៀងទាឱ្យបងផង ព្រោះបងខកបំណង
ជាញយដងព្រោះអូនលយប្រទីប
ប+ស-យើងរាំ យើងរាំ យើងរាំ
យើងរាំ យើងរាំ យើងរាំ
ប-ណាស្រអែម អើយ

Sunday, January 5, 2014

ចាស់ហើយលោកប្តី



ស-ចាស់ហើយលោកប្ដី
សូមកុំមានស្រីខ្មាស់កូនណាបង
ប-អូនអើយកុំប្រច័ណ្ឌពេកនួនល្អង
អូនអើយកុំប្រច័ណ្ឌពេកនួនល្អង
ស-យ៉ើស!ប្រច័ណ្ឌមែនបង ព្រោះបងឯងខិល
ប-ដល់បងកាន់សីល បងឈប់ខិលហើយអូន
ដល់បងកាន់សីល បងឈប់ខិលហើយអូន
ស-ការហើយដល់ចាស់
ចេះតែគេចផ្ទះ មិនជួយថែកូន
ប-ហឺុម..ព្រោះជាតិត្រូវការបងពេកណាអូន
(ពោល) ស- ស្រីស្រីទេហ្អី?
ព្រោះជាតិត្រូវការបងពេកណាអូន
ស-ហ្នឹងហើយ មានស្រីរាប់ផ្លូន ក្រមុំមេម៉ាយ
ប-គ្រាន់តែសប្បាយ បងមិនយកជាប់ទេ
គ្រាន់តែសប្បាយ បងមិនយកជាប់ទេ
ស-កុំភរប្រយ័ត្នលាក់ក៏មិនបាត់តិចថាខ្មាសគេ
ប-អូ..ស្រីនោះដែលអូនឃើញធ្វើគួកជេ
(ពោល) ស- មែនណាបង?
ប-មេម៉ាយចង់លក់ឡានសឺរូឡេ
ស-ក្រែងបងស៊ីញ៉េបោះត្រាឲ្យឬ?
ប-កុំមាត់ខ្មាសគេ តិចមានរឿងណាស្រី
ស-ពីថ្ងៃនេះទៅ ល្មមឈប់ហើយលោកប្ដី

កុងសែប្រមឹក



(ស) ; ផឹកទៀតហើយបង
ម្តេចមិនខ្លាច ឈឺក្រពះ
ខ្លួនកាន់តែចាស់
អាងតែមានលុយ ស្រវឹងឥតឈប់
ថាទៅហ៊ុនត្បូង
ឃើញនៅតាមបា ពីព្រឹកទល់យប់
បងស្បថថាឈប់ មានឈប់អី
មានទាំងស្រីទៀតផង
(ប) ; បងដើរទិញត្បូង
រួចឈាងចូល ទៅកោសខ្យល់
អូនអើ្ហយកុំឆ្ងល់
តែកើតរោគខ្យល់ គ្រុន់ចាញ់វាឆ្លង
ព្រោះតែមិនផឹក
ទៅជាស្រៀវស្រាញ ព្រឺក្បាលដល់ខ្នង
សុំទោសអូនម្តង
ផឹកទៀតហើយ ក្រែងជំងឺបៀតបៀន
(ស) ; កុងសែប្រមឹក មកដល់ផ្ទះទារតែប្រាក់
(ប) ; លុយគេជំពាក់
បងមិនហ៊ានទារ ព្រោះខ្លាចគេអៀន
(ស) ; ដើរលេងឥតខ្មាស់
អស់លុយពីផ្ទះ ប្រហែលមួយលាន
(ប) ; បើអូនទិតៀន បងលាហើយ
យកត្បូងទៅឡាំបៀ
(ស្រីពោល) ; នែ!បង
យកត្បូង ទៅឡាំបៀនៅឯបា ឬបង
(ប្រុសពោល) ; ទេ… បើមិនអូរតាពុក
ក៏អូរតាប្រាំងដែរ
ព្រោះឡាំបៀរួចហើយ ត្រូវយករ៉ែផងណា
(ស្រីពោល) ; ហ៊ឺះស! ចេញទៅ

ពេលមេឃស្រទុំ

ពេលមេឃស្រទុំ អូនយំស្រណោះ
ដួងចិត្តអើយ ក្រៀមក្រោះ
អស់ហើយ សេចក្ដីសង្ឃឹម
ព្រឹលអស់កែវភ្នែក ដូចភ្លៀងរលឹម
ចន្ទក៏លែងញញឹម ដូចគ្រាដើមទៀតហើយ

ចន្ទអើយដឹងទេ តើមកពីអ្វី?
បានជារូបស្រី បីដូចជាទូកគ្មានត្រើយ
កាលអូនសួរបង បងក៏មិនឆ្លើយ

គ្មានអ្នកណា មួយឡើយ
អាចឆ្លើយនឹង អូនបាន

ដួងចិត្តហ្មងសៅ រស់នៅកំព្រា
ស្នេហាឥតមាន ជម្រកមានឋាន
ស្រវា ចាប់អ្វី ក៏ចាប់មិនបាន
ឃើញអ្វីៗ ក៏ជាការស្មាន
ក្មុងឋាន ដែលគ្មានរស្មី

ដឹងហើយថាអូន ជាស្រីអភ័ព្វ
រស់សម្រាប់ស្លាប់ ដោយចិត្តដែលឥតប្រណី
ឋានសួគ៌ងងឹង ឋានចិត្តអប្រិយ
ឋានស្នេហ៍អវចី សម្រាប់ស្ត្រីដូបខ្ញុំ

កុំភ្លេចអូនណា


១.កុំភ្លេចអូនណា ប្រុសស្នេហាអើយ
គ្រាដែលកៀកកើយ ស្នេហ៍តែពីរនាក់
ហេមន្តរដូវរងា ញរ័ញាក់
យើងទំាងពីរនាក់ រួមរក្ស័ស្នេហា
២.អូននៅចំាបាន ចាំគ្រប់ដង្ហើម
ក្រោមផ្សែងសន្សើម នៃផ្ទៃមេឃា
បងបានលួងលោមថ្នាក់ថ្នម ស្នេហា
ហើយខ្សឹបអូនថា ស្នេហាលុះក្សយ័
៣.ឱ!ពេលរាត្រី រាត្រីទឹកឃ្មុំ
អូនស្ទើរតែយំ យំលើទ្រូងប្តី
បងអង្វរអូន ថាអូនកុំភ័យ
ហេតុតែខ្លួនស្រី អូនចេះតែទ្រាំ
៤.កុំភ្លេចអូនណា ប្តីសំលាញ់ចិត្ត
សូមបងអាណិតដល់ដួងចិត្តខ្ញុំ
កុំធ្វើបាបទ្រូង អូនអោយរងកម្ម
កុំភ្លេចបណ្តាំ អូនណាបងណា

គេថាខ្ញុំចាស់

ប- គេថាខ្ញុំចាស់
ពាក្យច្រើនណាស់តែខាងស្រីៗ

ស- តើរស់នៅធ្វើអ្វី
ធ្ងន់ដីធ្វើការពុំបាន

ប- បងធ្វើការហត្ថកម្មរាល់ខែឆ្នាំ
មិនដែលខកខាន

ស- បើរូបបងខ្លាំងដូចហនុមាន
អូនបូជាប្រាណសូមភ្ជាប់និស្ស័យ
អូនបូជាប្រាណសូមភ្ជាប់និស្ស័យ

ប- បងចេះចាក់ថ្លុក
ចេះបញ្ចុកទាំងនំចំណី

ស- អូនក៏ចេះថ្នមប្ដី
យប់ថ្ងៃមិនឱ្យមានហ្មង

ប- សំណាងអូនណាស់ស្រលាញ់ប្ដីចាស់
ដូចជារូបបង

ស- សូមទិញឡានថ្មីឱ្យស្រីផង

(រួម)- យើងជិះសាសងទៅលេងបូកគោ
អូ!ជិះសាសងទៅលេងអង្គរ