Sunday, January 19, 2014

រំដួលក្រចេះ



រំដួលក្រចេះ អូនដុះឆ្ងាយក្រុង បេះដូងបងលង់ សម្រស់ផូរផង់ប្រិមប្រិយ សម្បុរស្រអែម ចិត្តភក្ដី រត់រកមេត្រី ញញឹមរាក់ទាក់រកគ្នា ពេលខ្លីថ្ងៃឆាប់ ប្រញ៉ាប់លឿនទៅ បងមិនបាននៅ ទុក្ខព្រួយសោកសៅគ្រាំគ្រា នឹកណាស់មិនហ៊ានហាមាត់លា ទឹកភ្នែកខ្លោចផ្សា ចាកចោលរំដួលក្រពុំ ឱ!ផ្ទៃទន្លេរ ជាកេរ្តិ៍ធម្មជាតិ ខ្លែងហើរព្រោងព្រាត រលកគ្រាំៗ ខ្យល់បក់បោកដើមគគីរេរាំ ខ្យល់អើយខ្ញុំផ្ដាំ ទៅរំដួលផង ក្រចេះភ្នំពេញ វិលវិញមិនឆ្ងាយ ព្រឹក្សាទាំងឡាយ អោយពរសប្បាយឥតហ្មង បើសិនបេះបាន រំដួលទាំងទង លាក់ភ្នែកអ្នកផង ទុកក្នុងបេះដូងសំងាត់ ឱ!ផ្ទៃទន្លេរ ជាកេរ្តិ៍ធម្មជាតិ ខ្លែងហើរព្រោងព្រាត រលកគ្រាំៗ ខ្យល់បក់បោកដើមគគីរេរាំ ខ្យល់អើយខ្ញុំផ្ដាំ ទៅរំដួលផង ក្រចេះភ្នំពេញ វិលវិញមិនឆ្ងាយ ព្រឹក្សាទាំងឡាយ អោយពរសប្បាយឥតហ្មង បើសិនបេះបាន រំដួលទាំងទង លាក់ភ្នែកអ្នកផង ទុកក្នុងបេះដូងសំងាត់