Thursday, January 23, 2014

ស្រាមួយកែវ



ស្រាមួយកែវ លើកជូនសង្សារ សូមបង ពិសារ ភ្លក់មើលទៅ ភ្លក់មើលទៅ ស្រាក៏ឆ្ងាញ់ រូបអូនក៏ស្រស់ ស្រាក៏ឆ្ងាញ់រូបអូនក៏ស្រស់ ទីនេះហើយគឺ ភូមិឋានស្រណុក សុខសាន្ត របស់បងៗ អ្នកផឹកមិនស្រវឹងនឹង ស្រាទេ ស្រាឆ្ងាញ់មិន ឆ្ងាញ់ដូចអូនដែរ ដូចអូនដែរ បីកែវចូលពោះដំណើរទោរ បីកែវចូលពោះដំណើរទោរ ទីនេះហើយគឺភូមិឋានស្រណុក សុខសាន្ត របស់បងៗ សង្សារស្នេហ៍តែ ផ្កាក្រៅរបង ផ្កាក្រៅរបង ព្រោះមានស្នេហ៍ស្មោះ មានស្នេហ៍ស្មោះ បើមិនជឿ សូមស្នេហ៍មើលចុះ បើមិនជឿសូមស្នេហ៍មើលចុះ ទីនេះហើយគឺ ភូមិឋានស្រណុក សុខសាន្ត របស់បងៗ អូនមានចិត្ត ស្មោះចំពោះបង សូមកុំធ្វើឱ្យ អូនខូចចិត្ត អូនខូចចិត្ត បើស្ម័គ្រពិត ផឹកមួយកែវនេះទៅ បើស្ម័គ្រពិតផឹកមួយកែវនេះទៅ ទីនេះហើយគឺ ភូមិឋានស្រណុក សុខសាន្ត របស់បងៗ បើស្ម័គ្រស្មោះទើបបានជាគូ បើមិនគូកុំធ្វើជាស្នេហ៍ ធ្វើជាស្នេហ៍ ឱ្យតែព្រម ធ្វើទៅសមហើយ ឱ្យតែព្រមធ្វើទៅសមហើយ ទីនេះហើយគឺ ភូមិឋានស្រណុក សុខសាន្ត របស់បងៗ ហ្វូងផ្កាយកំដរដួងព្រះចន្ទ អូនសូមកំដរប្រុសមាសស្នេហ៍ ប្រុសមាសស្នេហ៍ ស្នេហ៍ពិតគឺ លលកញីឈ្មោល ស្នេហ៍ពិតគឺលលកញីឈ្មោល ទីនេះហើយគឺ ភូមិឋានស្រណុក សុខសាន្ត របស់បងៗ

No comments:

Post a Comment