Thursday, January 30, 2014

កោះកែវកុំលាក់

Ⅰ ; កណ្តាលថ្ងៃត្រង់ កំពុងដងទឹក
បងឈរស្ទើរភ្លឹក ព្រោះឃើញសម្រស់
ថ្លៃឆោម និមលរំដួលដីកោះ
បងលង់សម្ផស្ស ឃើញអូនងូចទឹកម្នាក់ឯង
Ⅱ ; សាច់អើយសាច់ខ្ចី ដូចបណ្តូលចេក
បានទាក់កែវភ្នែក ជាប់ចិត្តក្រៃលែង
បងលបមើលស្ងួន លាក់ខ្លួនគុម្ពត្រែង
អូនចុះម្នាក់ឯង ងូចទឹកទន្លេថ្លាយង់
R ; កោះកែវ លាក់ទុក ស្នេហ៍ខ្ញុំ
ដូចផ្កាក្រពុំ ម្តុំក្បែរមាត់កំពុង
ជួបអូនម្តង នួនល្អងអូនពេញក្រមុំ
ដូចច័ន្ទពេញវង់ រះចំកណ្តាលនាហ្វូងតារា
Ⅲ ; ពេលរៀមនិន្ទ្រា ស្រមៃឃើញភ័ក្រ្ត
កោះកែវកុំលាក់ អ្នកជាមេបា
ធ្វើបុណ្យ នឹងខ្ញុំជួបជុំស្នេហា
សូមសន្យា មិនឱ្យចិន្តាព្រួយបារម្ភឡើយ

No comments:

Post a Comment