Thursday, April 24, 2014

យីហ៊ុបប៉ៃលិន

1. ជ្រៃដុះមាត់ជ្រោះឫសវែងអន្លាយ
ដូចសក់ត្រសាយ ក្រាលគ្របលើស្មា
ក្បាច់ក្បូរធម្មជាតិផ្នត់ថ្នាក់ថ្មដា
ជ្រោះបរយីខា ចាររឿងស្នេហ៍ថ្មី
2.ឱ!ផ្កាយីហ៊ុបព្រលប់មានក្លិន
ខេត្តបប៉ៃលិន ឃុននារីថ្មី
បងជាចៅចិត្តរែងត្បូងលាងដី
អូនបុត្រសេដ្ឋី បងឈោងមិនដល់
1.មិត្តអ្នកជីកត្បូង ទះទ្រូងអាណិត
ដឹងរឿងស្នេហ៍ពិតក្នុងភពកង្វល់
បើអូនទុកបងជាប្រុសសំណល់
ចិត្តអកុស ផ្តល់ឲបងហើយ
2.ឱ!របាំក្ងោករាំសោកបាត់គូរ
អូនបាំងតាំងយូរ ឈរជិតបង្កើយ
សូរសៀងថ្មីៗស្រីពោលឆ្លងឆ្លើយ
ក្លិននៅជាប់ខ្នើយ យីហ៊ុបប៉ៃលិន

No comments:

Post a Comment