មហាស្រណោះ រឿងហួសនិស្ស័យ
ដួងចិត្តនៅសែនសោកស្ដាយ
ជាសម្ពាយនៃកម្មវេរា
បួសតាំងពីតូច បរិសុទ្ធព្រះធម៍ជ្រះថ្លា
មិនគួរមកចាញ់ដៃស្នេហា
ឱ្យអាត្មាចាកផ្នួសព្រោះស្រី
ទុំសឹកព្រោះទាវ នៅស្រុកត្បូងឃ្មុំ
បងសឹកព្រោះតែរូបម៉ុម
បង្គំថ្វាយទឹកអប់ផ្កា
ក្បត់នឹងព្រះធម៍
គន្លងព្រះពុទ្ធសាសនា
ជឿតាមពាក្យអូនសច្ចា
ស្នេហាថាស្មោះដូចទាវ
ពេលបងសឹកហើយ
ត្រាណត្រើយធ្វើខុសសន្យា
រូបអូនបណ្ដើរសង្សារ
ជាកូនឧកញ៉ាប្រិមប្រិយ
មហាស្រណោះ អាឡោះសន្យាភក្ដី
ស្ដាយធម៍ចីវរណាស់ថ្លៃ
តើហេតុអ្វីស្រីមិនអាណិត?
មហាស្រណោះ សឹកហួសព្រោះស្នេហ៍
ចិត្តបងស្មានមិនដល់ទេ
មាសមេប្រែប្រួលសាវ៉ា
ស្មានថាដូចទាវ
ប្ដូរផ្ដាច់លះបង់សង្ខារ
ដឹងអីអូនចិត្តឫស្យា
បងសូមសច្ចាសាងផ្នួសដូចដើម
Labels
កែវ សារ៉ាត់
(2)
ខេមរ សិរិមន្ត
(2)
គង់ណៃ
(2)
ឆាយ វីរយុទ្ធ
(2)
ឌុច គីមហាប់
(1)
ណេតប៉េ
(2)
ទូច ស៊ុននិច
(1)
ប៊ុន សក្តិ
(2)
ប៉ែន រ៉ន
(2)
ផាន សុផាត
(2)
ផ្សេងៗ
(5)
ព្រះធម៌
(16)
ព្រុំ ស៊ីវុទ្ធី
(1)
ភ្លេងសុទ្ធ ឆ្លើយឆ្លង
(4)
ភ្លេងសុទ្ធ ប្រុសសុទ្ធ
(6)
ភ្លេងសុទ្ធ ស្រីសុទ្ធ
(2)
ម៉ែន គង្គា
(5)
រស់ សេរីសុធា
(2)
សាមុត និង ប៉ែន រន
(4)
សាមុត និង សុធា
(8)
ស៊ីន ស៊ីសាមុត
(18)
ហង្ស ឧត្តមម៉ានី
(1)
ហេង ប៊ុនលាភ
(10)
អ៊ឹង ណារី
(1)
No comments:
Post a Comment