Tuesday, May 8, 2018

កំលោះទីក្រុង ក្រមុំជនបទ

ស).អូនជាផ្កាព្រៃ
ដុះលើដីជនបទ
មានខ្ទមកម្សត់
វាលស្រូវវាលស្រែ
ដើមត្នោត
ដុះអមហូរហែរ
ប្រៀបមិនបានទេ
ទីក្រុងទំនើប

(ប).ទឹកដីជនបទ
នៅពេលអរុណរះ
ផ្ការីកដេរដាស
ក្រអូបបរិសុទ្ធ
ផ្កាព្រៃពណ៌មិនឆើតពិត
ហឬទ័យស្នេហ៍ស្និទ្ធ
ដកចិត្តមិនបាន

(ស).កំលោះទីក្រុង
ផ្អែមណាស់វាចា
ដាក់មន្តស្នេហា
ក្រេបក្លិនផ្កាស្រី
ខ្លាចណាស់ប្រុសព្រាននារី
ផ្អែមហើយគ្មានន័យ
ពេលផ្កាព្រៃរុះរោយ

(ប).បើអូនមិនជឿ
បងវះចិត្តក៏បាន
ជូនឱ្យកល្យាណ
បញ្ជាក់ចិត្តស្មោះ
ស្នេហ៍បងជូនអូនទាំងអស់
បងសូមរួមរស់
ក្រេបផ្កាជនបទ

(ស).បើបងវះចិត្ត
អូនដាក់ក្នុងបេះដូង
រក្សាស្នេហ៍ស្ងួន
លុះលង់មរណា
ផ្កាព្រៃស្ម័គ្រស្មោះសច្ចា
ថាមិនឱ្យអ្នកណា
ក្រេបផ្កាអូនឡើយ

(ប).កំលោះទីក្រុង
ស្នេហ៍ក្រមុំជនបទ
លើខ្ទមកំសត់
តែមានរស្មី
ដើមត្នោតជួយជាសាក្សី
វាលស្រែផ្កាព្រៃ
មានន័យស្នេហ៍យើង