Sunday, May 6, 2018

លាដែនប៉ៃលិន ភ្លេងសុទ្ធ [ Karaoke ] Singkhmer





លាហើយ...

យន្តហោះបោះពួយ ឆ្លងខេត្តប៉ៃលិន
ទ្រូងខ្ញុំខ្លេាចឆ្អិន ដូចត្រូវគេហែក
អើតតាមបង្អួចឱន មើលដងព្រែក
ព្យុះខ្សែទឹកភ្នែកស្រែកហៅប្រុសស្នេហ៍

ឱ!ខេត្តត្បូងពេជ្រ ខ្ញុំមិនភ្លេចទេ
ស្ពានយេាលកុំជេរ ថាខ្ញុំបែកបែរ
ប៉ាហ៊ីអូរតង ជ្រលងអូរស្នេហ៍
ដីចម្ការតែកុងសែទិញត្បូង

ស្រណោះខ្ទមស្បូវ មាត់អូរតាប្រាក់
ពេលណាភ្លៀងធ្លាក់ បងបីអូនឆ្លង
ស្បូវបីកណ្ដបយកគ្របបេះដូង
សុបិនលើទ្រូង ម្ចាស់ស្នេហ៍ឧត្ដម

ឥឡូវអូនលា លាមួយគ្រាសិន
លាដែនប៉ៃលិនសុបិនខ្នងភ្នំ
ខំរែងត្បូងទៅបងអើយកុំយំ
ស្បូវមាសខ្ទមព្រំ ខ្ញុំមិនភ្លេចទេ

No comments:

Post a Comment