Monday, May 21, 2018

រាត្រីបាត់ស្នេហ៍ ភ្លេងសុទ្ធ [ KARAOKE ]







១) រលករលេញពេញផ្ទៃជលសា
វាលវាងគង្គា ឆ្ងាយសន្លឹម
ពពកបាំងចន្ទ័ ឃើញព្រឹមៗ
ដួងចិត្តរណ្តំ នឹកប្រុសបង
២) ស្រណោៈរឿងដើម ដង្ហើមឈឺផ្សា
ស្ទើរប្រៈឱរាព្រោៈស្នេហ៍ស្នង
យប់អើយយប់ស្ងាត់យប់បាត់រូបបង
យប់យូរកន្លង ទន្ទឹងជានិច្ច
៣) ខ្យល់សែនត្រជាក់បក់មករំភើយ
ប្រុសបងអើយ អូនចាំ មិនភ្លេច
ចិត្តសែនកង្វល់ វិលតាមខែលិច
ស្ទើរដាច់ ជីវិតក្ស័យ
៤) ឆ្ងាយអើយសែនឆ្ងាយឆ្ងាយពេកកន្លង
ឆ្ងាយពីប្រុសបង ដាច់អាល័យ
អូននឹកសែននឹក គេងនឹកស្រម័យ
សុបិន្តរាល់យប់ថ្ងៃ ឃើញថ្លៃជីវិត