Wednesday, June 13, 2018

ជីវិតអ្នកនេសាទ ភ្លេងសុទ្ធ ទឹកដីកោះកុង ភ្លេងសុទ្ធ កោះកុងអន្លងស្នេហ៍ ភ្លេង...



--- lyric
ទឹកដីកោះកុង ដងទង់អាវវ៉ាវ
សមុទ្ទក្នុងក្រៅ វាលអាវយីសែន
ខ្ញុំអ្នកនេសាទ ជីវិតបត់បែន
រស់នៅផ្ញើប្រាណ លើផ្ទៃជលសារ
រសៀលគងភ្នំ ទូករៀបចេញហើយ
ទ្រូងបងពុំស្បើយ ព្រោះនឹកពុំងារ
បងស្រឡាញ់ណាស់ ប្ដូរស្លាប់នឹងគ្នា
ឥឡូវពុំងារ រៀបការគូថ្មី
ស្រណោះផាហ៊ុម ម៉ុមចងដៃបង
ទុកជាចំណង ស្នេហាភក្ដី
ក្លិនមិនទាន់បាត់ បាត់តែរូបស្រី
ឱ្យបងស្រមៃ រាល់ថ្ងៃទន្ទេញ
សមុទ្ទសែនធំ មើលពុំឃើញត្រើយ
តែមិនស្មើឡើយ នឹងចិត្តស្រឡាញ់
នឹកឡើងកាលណា ឱរាសែនខ្នាញ់
មិនគួរបើចាញ់ ស្រីផិតស្រីក្បត់