Saturday, June 2, 2018

ខ្យងក្តក់ទឹកជន់ ភ្លេងសុទ្ធ [ Karaoke ] Singkhmer



--- lyric
ខ្យងក្តក់ទឹកជន់ព្រលឹងបងអើយ ខ្យងក្តក់ទឹកជន់
ខ្យងក្តក់ទឹកជន់ព្រលឹងបងអើយ ខ្យងក្តក់ទឹកជន់
ភ្លៀងផ្គរបន្ទរទឹកជំនន់ ភ្លៀងផ្គរបន្ទរទឹកជំនន់
ទីទុយគយគន់ទាំង ឱ!ភ័យភិត

ទឹកជោរហើយនាចក្រមុំបងអើយ រាជពេញព្រឹកព្រៃ
ទឹកជោរហើយនាចក្រមុំបងអើយ រាជពេញព្រឹកព្រៃ
ត្រីឆ្តោស្ទុះធ្លោឃើញចំណី ត្រីឆ្តោស្ទុះធ្លោឃើញចំណី
ផុងខ្លួនស្ទើរក្ស័យនៅ ឱ!ក្នុងជុច

ខ្យងក្តក់ៗហៅក្រមុំបងអើយ ហៅរកទឹកភ្លៀង
ខ្យងក្តក់ៗហៅក្រមុំបងអើយ ហៅរកទឹកភ្លៀង
កង្កែបចេញវាលហើយស្រែកច្រៀង
កង្កែបចេញវាលហើយស្រែកច្រៀង
ភ្នែកដៀងសំឡឹងទាំងក្តីស្រមៃ

បងហែលឆ្លងព្រែកសម្លាញ់ចិត្តអើយ ជួបគុម្ពឬស្សី
បងហែលឆ្លងព្រែកសម្លាញ់ចិត្តអើយ ជួបគុម្ពឬស្សី
ឃើញទំពាំងម៉ុមអើយទូលដី ឃើញទំពាំងម៉ុមអើយទូលដី
ស្រាំងទិចបងភ័យហែល ឱ!ហួសទៅ