Tuesday, June 5, 2018

ស្រលាញ់អូនដល់ណា ភ្លេងសុទ្ធ [ Karaoke ]

 

ស្រលាញ់អូនដល់ណា

ស្រលាញ់អូនដល់ណា
ស្រលាញ់ដល់ណាៗដល់ណា
ថាមកណាប្រុសពៅ
ចង់សុខឆ្លើយមកភ្លាម
បើស្ងៀមក្តិចឈាមភ្លៅ
ធ្វើមុខក្រញ៉ូវមួលដាច់ឥលូវ
ប្រាប់ឬមិនប្រាប់
(២) ស្រលាញ់អូនដល់ណា
ស្រលាញ់អូនដល់ណា
ស្រលាញ់ដល់ណាៗដល់ណា
ថាមកជាប្រញាប់
អូនយល់ចិត្តបងដែរ
តែចង់ឲ្យបងប្រាប់
ប្រាប់ឬមិនប្រាប់ឆ្លើយមកប្រញាប់
កុំឲ្យអូនខឹងទាន់
(១) បើអូនខឹង
បងមិនងាយដឹងឡើយ
ប្រាប់ឲ្យហើយ
សូមឆ្លើយឲ្យបានរួសរាន់
ឆ្លើយឲ្យត្រង់ចំណង់ចិត្តបន្ទាន់
កុំបំភ័ន្តតែដេញទាន់អូនជាន់កែង
(២) ស្រលាញ់អូនដល់ណា
ស្រលាញ់អូនដល់ណា
ស្រលាញ់ដល់ណាៗដល់ណា
ថាមកកុំរអែង
តិចមានខ្យល់បក់បោក
រលកបោកផ្កាត្រែង
អូននឹងបន្លែងៗបន្លែង
មិនឲ្យបងកេងឡើយ